Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណទាននៃវិស័យធនាគារ​ ជាប្រភពទុនក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឩត្តមបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា គិតរហូតមកដល់ចុងឆ្នាំ២០២១ ប្រព័ន្ធធនាគារនៅកម្ពុជា​ នៅបន្តមានវឌ្ឍន​ភាព និងចូលរួមចំណែកជំរុញសកម្មភាពនានានៃសេដ្ឋកិច្ចជាតិ បើទោះបីមានបញ្ហាប្រឈមខ្លះដោយសារជំងឺ​កូវីដ១៩ក៏ដោយ។​ គិតត្រឹមចុងឆ្នាំ២០២១ មានធនាគារពាណិជ្ជកម្ម ៥៥ ធនាគារឯកទេស១០ គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ៨៤ គ្រឺះស្ថានឥណទានជនបទ ២៣២។

ឯកឩត្តម បន្តថា កំណើនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឩត្តម​ហ៊ុន ម៉ាណែតបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ភោធសាខាធនាគារវីង នៅខណ្ឌសែនសុខ។

ឯកឩត្តមបណ្ឌិតបានមានប្រសាសន៍ថា “បរិយាប័ន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម”។

ឯកឩត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុននឹងខិតខំសម្រេ ចបានក្នុងរយៈពេល១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក។ ឯកឩត្តម បានបន្ដទៀតថា ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឲ្យដំណើរការសាខាចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព ភាពធន់ និងសក្តានុពលទីផ្សារ នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ៕

×