ក្រោយពីក្លាយខ្លួនជាមនុស្សពិកាអាស្រ័យលើរទះរុញ ដោយសារការបាញ់ប្រហារកាលពីជាង ១០ ឆ្នាំមុន អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ពៅ បញ្ញាពេជ្រ ត្រូវបានអ្នកគាំទ្រ និងអ្នកដែលស្គាល់នាងទាំងក្នុង និងក្រៅប្រទេសអាណិតអាសូរយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះដែរ ដោយសារពុំមានឱកាសបានឡើងឆាកតន្ត្រីដូចមុន ពៅ បញ្ញាពេជ្រ បានបង្កើតរបរលក់តាម online ដោយទទួលបានការគាំទ្រច្រើនសមគួរពីសំណាក់មហាជន ។
ទន្ទឹមនឹងនេះ គេសង្កេតឃើញថា បច្ចុប្បន្ន ពៅ បញ្ញាពេជ្រ ហាក់ដូចជាអាក់អន់ចិត្តជាមួយវាសនារបស់នាង ដែលត្រូវពឹងផ្អែកលើរទះរុញ ពោលគឺពុំអាចដើរដោយឯងបានឡើយ រហូតដល់នាង ហ៊ានប្រើពាក្យថា ហួសហើយជាតិនេះ នៅលើគណនីហ្វេសប៊ុករបស់នាង ។
ពៅ បញ្ញាពេជ្រ បានសរសេរយ៉ាងដូច្នេះថា « អរគុណអូនៗ ជា fans បងពេជ្រ ហេតុតែចង់ឃើញបងដើរខំប្រឹងកាត់ត រូបភាព ខ្លួនគេ ក្បាលបង តែទោះយ៉ាងណាក៏មិនអាចដូចដើមឡើយ ហួសហើយជាតិនេះ» ៕ សាវុធ