Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ធ្វើដំណើរ​ទៅផ្ទះ​កូនក្រមុំ គ្រួសារ​កូនកំលោះ​ត្រូវ​បែកញើស​មិន​ស្ទើរ ទាំង​កណ្តាលផ្លូវ ដោយសារតែ…

តាមរយៈវីដេអូឃ្លីប បានឲ្យដឹងថា នៅតាមផ្លូវទៅទទួលកូនក្រមុំ គ្រួសារកូនកំលោះត្រូវបែកញើសមិនស្ទើរ ដោយសារគំនរខ្សាច់ដ៏ធំមួយ ត្រូវបានគេចាក់ចោលស្ទើរពេញមួយផ្លូវ ដែលធ្វើឲ្យរថយន្តមិនអាចបន្តដំណើរទៅមុខរួចទៀត។

ជាក់ស្តែង គ្រួសារកូនកំលោះ ដែលដឹកនាំដោយកូនកំលោះ ដែលនៅក្នុងដៃជាមួយ ប៉ែល បានចាក់កាយខ្សាច់ ដើម្បីបើកផ្លូវសម្រាប់រថយន្តរបស់ពួកគេ។ ហើយទន្ទឹមនោះផងដែរ មិត្តភក្តិរបស់កូនកំលោះ​ជា​ច្រើន​ត្រូវបានឃើញសើច និងកាន់ទូរស័ព្ទ​ដើម្បីថតឃ្លីប។

វីដេអូឃ្លីបនេះ បន្ទាប់មក ត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម ដែលបានទាក់ទាញចំណាប់អារម្មណ៍អស់សំណើចជាខ្លាំង ពីអ្នកនិយមលេងអុីនធឺណិតរាប់ម៉ឺននាក់។ ក្នុងនោះ មនុស្សជាច្រើនព្រោះមិនដែលប្រទះករណីនេះ ក៏បានមានមតិលើកឡើងបែបនេះថា៖ «សង្ស័យ មានអ្នកប្រជែងនឹងកូនកំលោះហើយមើលទៅ បានជាចាក់ខ្សាច់បែបនេះ, នេះ​ជា​អនុស្សាវរីយ៍ដ៏គួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបានរបស់កូនកំលោះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×