ភ្នំពេញ ៖ បុរសម្នាក់បានដួលដាច់ផ្ងារស្លា.ប់ ខណ:ជិះម៉ូតូតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងសមត្ថកិច្ចខណ្ឌទួលគោក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខផ្សារទួលគោកផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ខាងលើ ជិះម៉ូតូម៉ាកគុបមួយគ្រឿង ពីទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ គេឃើញរូបគាត់ហាក់ជាមានអាការ:មិនស្រួលខ្លួន បានឈប់ម៉ូតូបម្រុងនឹងវាយជន្ទល់ម៉ូតូឈប់ ឲ្យគេជួយក៏បានដួលដាច់ផ្ងារស្លា.ប់តែម្តងទៅ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារសាច់ញាតិ បានមកហៅរថយន្តដឹកសព ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

