ភ្នំពេញ ៖ យុវជនម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានជិះម៉ូតូស្គុបពីមួយគ្រឿង មកលោតទឹកលើស្ពានជ្រោយចង្វារស.ម្លាប់ខ្លួនតែមិនស្លា.ប់ បានប្រជាពលរដ្ឋអ្នកនេសាទ ជួយស្រង់មកលើគោកវិញ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនម្នាក់ បានជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1IN-1923 ជិះចេញពីផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច រួចបានជិះឡើងលើស្ពានជ្រោយចង្វារ បន្ទាប់មកក៏ទុកទូរសព្ទចោលមួយគ្រឿង ស្បែកជើងមួយគូ និងម៉ូតូម៉ាកស្គុបពីមួយគ្រឿងទៀត ក៏លោតទម្លាក់ខួនចុះទៅក្នុងទឹកទន្លេ ហើយភ្លាមនោះដែរ បានអ្នកនេសាទឃើញទាន់ក៏យកទូកទៅចាប់ និងជួយស្រង់យុវជនខាងលើ យកមកលើគោកវិញ ប្រគល់ឲ្យសមត្ថកិច្ច។
សមត្ថកិច្ចបានទំនាក់ទំនទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ឲ្យមកទទួលយកទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត








