នាយករដ្ឋមន្ត្រីអឺរ៉ុបចំនួនបីរូប បានកំពុងធ្វើដំណើរទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃអង្គារម្សិលមិញនេះដែលជាមេដឹកនាំបរទេសដំបូងគេ បានទៅទស្សនកិច្ចរដ្ឋធានីអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានកាលពីខែកុម្ភៈកន្លងទៅនេះ។ នេះជានិមិត្តសញ្ញាដ៏គួរឱ្យចាប់អារម្មណ៍នៃភាពជោគជ័យរបស់អ៊ុយក្រែនមកទល់ពេលនេះក្នុងការទប់ទល់ការវាយលុករបស់រុស្ស៊ី។
នាយករដ្ឋមន្ត្រីឆែក លោក ផេត ហ្វីឡា (Petr Fiala) និងលោក ម៉េតធើស ម៉ូរ៉ាវីគី (Mateusz Morawiecki) របស់ប្រទេសប៉ូឡូញ បានប្រកាសផែនការសម្រាប់ដំណើរទស្សនកិច្ចនេះ ដោយនិយាយថា ពួកគេ និងលោកស្រីជេនេស ជេនសា (Janez Jansa) របស់ប្រទេសស្លូវេនី នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការិយាល័យរបស់ ហ្សេលេនស្គីបានបញ្ជាក់ពីផែនការនេះ។
លោក ហ្វីឡា (Fiala) បាននិយាយថា “គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ពីការ
គាំទ្រជាក់ស្តែងរបស់សហភាពអឺរ៉ុបទាំងមូលសម្រាប់អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន” ដោយបន្ថែមថា មេដឹកនាំទាំងបីនឹងបង្ហាញកញ្ចប់គាំទ្រយ៉ាងទូលំទូលាយសម្រាប់អ៊ុយក្រែន។
មេដឹកនាំទាំងបីនឹងទៅដល់ទីក្រុងដែលនៅតែស្ថិតក្រោមការទម្លាក់គ្រាប់បែក ដែលជាកន្លែងដែលប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន 3.4 លាននាក់បានភៀសខ្លួន ហើយមនុស្សជាច្រើនកំពុង
ស្នាក់នៅពេញមួយយប់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។
ជំនួយការកំពូលម្នាក់របស់ Zelenskyy បាននិយាយថា សង្រ្គាមនឹងបញ្ចប់ត្រឹមខែឧសភា ហើយថែមទាំងអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ដោយសាររុស្ស៊ីបានអស់កម្លាំងទ័ពថ្មីៗ ដើម្បីបន្តប្រយុទ្ធ។
លោក អូឡេនស្គី អារ៉េសតូវិច ( Oleksiy Arestovich)ជំនួយការកំពូលម្នាក់របស់ Zelenskyy បាននិយាយថា៖«យើងកំពុងឈានឆ្ពោះទៅមុខហើយឥឡូវនេះ៖ នឹងមានកិច្ចព្រមព្រៀងសន្តិភាពមួយបានកើតឡើងយ៉ាងលឿនក្នុងរយៈពេលមួយឬពីរសប្តាហ៍ដោយការដកទ័ពចេញនិងអ្វីៗគ្រប់យ៉ាង ខ្ញុំគិតថាមិនយូរជាងនៅក្នុងខែឧសភា ដើមខែឧសភា យើងគួរតែមានកិច្ចព្រមព្រៀងសន្តិភាព ប្រហែលជាលឿនជាងនេះទេ យើងនឹងឃើញ” ៕ ប្រភព៖រ៉យទ័រ