ថ្លៃភាគហ៊ុនអេស៊ីលីដា បានធ្លាក់ចុះ ១០០រៀល ខណៈដែលភាគហ៊ុន ជេអេសអិល ផេសថិក និងកំពង់ផែស្វយ័តភ្នំពេញ វិញបានកើនឡើង ៤៤០រៀល, ៧០រៀល និង ៦០រៀល ក្នុងមួយហ៊ុនរៀងគ្នា។
ភាគហ៊ុនដទៃទៀតមានប្រែប្រួលចន្លោះពី ១០ទៅ ៤០រៀលក្នុងមួយហ៊ុនប៉ុណ្ណោះ។ យ៉ាងណាមិញ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៤៥% មកត្រឹម ៥៧៤ពិន្ទុ ជាមួយនឹងតម្លៃជួញដូរបូករួមគ្នារបស់ទីផ្សារទាំងពីរចំនួន ១,៧៥ប៊ីលានរៀល៕