Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចម្លែក ៖ ប្រើប្រាស់​សក់​ដែល ៥០​ឆ្នាំ មក​ហើយ​ពុំ​ដែល​កាត់ សង្គ្រោះ​ជីវិត​ក្មេង​លង់ទឹក​ម្នាក់​ (មានវីដេអូ)

​លោក Gujarat ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​ជន​ល្បីល្បាញ​ម្នាក់ ដោយហេតុ​គាត់​មាន​សំណុំ​សក់​ពិសេស ដែល​គាត់​បាន​ថែរក្សា​អស់កាល​ជាង ៥០​ឆ្នាំ​មកហើយ ។ លោក​រំលឹក​ប្រាប់ថា ៖ “​កាល​ពី​ខ្ញុំ​អាយុ​បាន ១២​ឆ្នាំ ខ្ញុំ​បាន​សុបិន្ត​ឃើញ​ទេវត្តា Shiva ប្រាប់ថា ខ្ញុំ​មិន​ត្រូវ​កាត់សក់​ទេ ហើយ​ត្រូវ​ថែរក្សា​វាឲ្យ​បានវែង ។​

​ដើម្បី​ថែទាំ​សក់​របស់​ខ្លួន​ឲ្យបាន​ល្អ ពេល​កក់​ម្តងៗ​លោក​ត្រូវ​ចំណាយពេល ៣​ម៉ោង និង​សាប៊ូ​កក់សក់​ប្រមាណ 240ml ។ សំណាង​ដែរ​ដែល​លោក​មាន​ចៅៗ​ច្រើន​នាក់​តែង​ជួយ​ពេល​លោក​កក់សក់​ម្តងៗ​។​

​លោក Gujarat ក៏​បាន​រំលឹក​បន្ថែមថា ៖ សក់​របស់​លោក​ធ្លាប់​បាន​សង្គ្រោះ​ក្មេងប្រុស​ម្នាក់​ដែល​ធ្លាក់​ចូល​ក្នុង​បឹង​ក្នុង​អាពាហ៍ពិពាហ៍​មួយ ។ លោក​បាន​ប្រើ​សំណុំ​សក់​ប្រៀប​ដូចរ​មូរ​ខ្សែតី​គ្រវែង​ចុះ​ទៅ​ឲ្យ​ក្មេង​នោះ​តោង មុន​ពេល​អ្នកផង​រត់​រក​យក​ខ្សែ​មក​បាន លោក​បាន​ទាញ​ក្មេង​ឡើង​មក​លើ​គោក​ដោយ​សុវត្ថិភាព ។​

​តាម​លោក​ពិចារណា​នោះ ជោគវាសនា​របស់​សក់​ខ្លួន​លោក​គឺ​ទុក​សម្រាប់​សង្គ្រោះ​ក្មេង​ប្រុស​នោះ​ឯង ។​

​បើ​ចង់​ជាក់ច្បាស់​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ឃ្លីប​

×