បុរសជាកម្មកររោងចក្រម្នាក់នៅ Pathum Thani បានទៅប៉ុស្តិ៍ប៉ូលីស ដោយនិយាយថា គាត់ត្រូវបានឆបោកដោយនារីស្រស់ស្អាតម្នាក់ ដែលបានសន្យារៀបការនឹងគាត់ បន្ទាប់ពីនារីរូបនោះហាក់កំពុងតែផ្សំគំនិតមិនល្អជាមួយម្តាយរបស់នាង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Bunchuai Moontham អាយុ ៣២ ឆ្នាំ បានប្រាប់ប៉ូលីសថា គាត់បានជួប Orisa នៅផ្សារមួយនៅ Nawa Nakorn ទីកន្លែងដែលនាងកំពង់លក់ដូរ ។
បន្ទាប់បានជួបស្គាល់គ្នានៅក្នុងដើមខែកញ្ញា គាត់បានទៅលេងផ្ទះរបស់នាង និងបានសួរម្តាយរបស់នាងថា តើគាត់អាចចូលបានទេ ។ នៅពេលនោះ ម្តាយរបស់នាងបាននិយាយថាៈ «មិនអាចទេ (no way)» និងបានទាមទារថា គាត់ត្រូវធ្វើរឿងដ៏ត្រឹមត្រូវមួយនេះ គឺភ្ជាប់ពាក្យជាមុនសិន និងបន្ទាប់មក នាងនឹងអនុញ្ញាតឲ្យគាត់ស្នាក់នៅបាន ។
ដោយសារតែក្តីស្រលាញ់ដំធំធេង គាត់បានផ្តល់ប្រាក់ ២០ ពាន់បាត ជាថ្លៃទឹកដោះភ្ជាប់ពាក្យ ប៉ុន្តែ ស្ត្រីជាម្តាយនោះបានបដិសេធដោយនិយាយថា «សាច់ញាតិនៅ Undon Thani» បានទទួចថា ថ្លៃទឹកដោះត្រូវតែ ៥០ ពាន់បាត ទើបអាចទទួលយកបាន ។
អូខេ! Bunchuai បានយល់ព្រម ហើយពិធីភ្ជាប់ពាក្យត្រូវបានរៀបចំនៅផ្ទះរបស់ខាងស្រី នៅក្នុងទី២៤ ខែកញ្ញា ។
នៅយប់មុនពេល Bunchuai ប្រាប់ប៉ូលីសថា គាត់បានចាប់បានអនាគតប្រពន្ធរបស់គាត់ កំពុងសាសងជាមួយប្រុសផ្សេង នៅលើកម្មវិធី Line និងបានប្រឈមមុខនឹងនាងទៀតផង ។
នាងនិយាយថា៖ «ខ្ញុំមិនទាន់រៀបការទេឯណា ហេតុនេះខ្ញុំអាចនិយាយទៅនរណាដែលខ្ញុំចង់និយាយបានតាស» ។
ពិតជាជាក់ស្តែងណាស់ បន្ទាប់ពីរឿងនេះបានកើតឡើង ខ្សែកមាស ៥ ពាន់បាត រួមជាមួយសាច់ប្រាក់ជាច្រើនទៀត ដែលជាថ្លៃបណ្ណាការ ត្រូវបានម្តាយ និងកូនស្រីរូបនោះ វេចបង្វិចគេចខ្លួនបាត់ស្រមោលតែម្តង ៕ ចន្ទី