ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនធនធនាគារ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២២ ផែនការអភិវឌ្ឍន៍ស្ថាប័ន នៃនិយ័តករបរធនបាលកិច្ចសម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានប្រែក្លាយខ្លួនពីប្រទេស ដែលមានប្រាក់ចំណូលទាប ទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ ដែលនេះជាសក្ខីភាពមួយសបញ្ជាក់ឱ្យ ឃើញពីសមិទ្ធផល និងសក្តានុពលនៃការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយមុនមាន ការផ្ទុះឡើងនូវវិបត្តិសកលនៃជំងឺថ្វីវី១៩ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមគួរឱ្យ កត់សម្គាល់ដោយមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧% ជាមធ្យម។
ជាមួយគ្នានេះ វិស័យហិរញ្ញវត្ថុក៏ត្រូវបានអភិវឌ្ឍឡើង ឱ្យស្របទៅនឹងកំណើនសេដ្ឋកិច្ច សកម្មភាពពង្រីក ធុរកិច្ច និងកំណើននៃផលិតផលហិរញ្ញវត្ថុផងដែរ។ តាមរយៈការអនុវត្តនូវគោលនយោបាយ ដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅ សម្រេចឱ្យបាននូវប្រព័ន្ធ ហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណះពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្នដែលផ្តល់លទ្ធភាព ទូលំទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំង ឆ្លើយតបទៅនឹងតម្រូវការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់។

ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវិស័យបរធនបាលកិច្ច ដែលជាវិស័យដ៍សំខាន់ថ្មីមួយ ដែលមានវិសាលភាពទូលំទូលាយដែលមិនត្រឹមតែគ្របដណ្ដប់លើវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានវិសាលភាពគ្របដណ្តប់លើវិស័យធានារ៉ាប់រងនិងសោធន វិស័យអចលនវត្ថុ វិស័យមូលបត្រ និងវិស័យផ្សេងទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមផងដែរ។ គុណប្រយោជន៍នៃការបង្កើតវិស័យ បរធនបាលកិច្ច មានជាអាទិ៍+(១) បង្កើនការវិនិយោគក្នុងស្រុកដែលជាប្រភពនៃការបន្ថែមចំណូលពន្ធជាតិ, (២) ជំរុញ ការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និង(៣) ផ្ដល់លទ្ធភាពដល់ការតាមដាន និង គ្រប់គ្រងនូវរំហូរទុនលើគ្រប់វិស័យដែលកំពុងធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញទំនុកចិត្ត បន្ថែមពីដៃគូអភិវឌ្ឍ
ដូចនេះ ដើម្បីឱ្យវិស័យបរធនបាលកិច្ចអាចចូលរួមចំណែកជំរុញដល់ការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅ កម្ពុជាឱ្យទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័សស្របតាមនិន្នាការនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ និង សកលលោក និយ័តករបរធនបាលកិច្ច ហៅកាត់ថា ឧ.ប.ធ. ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនអាជា្ញធរសវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលនៅក្នុងនោះ ន.ប.ធ. ត្រូវបានកំណត់ជានិយ័តករគ្រប់គ្រង ត្រួតពិនិត្យ និង អភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ឧ.ប.ធ. ត្រូវអនុវត្តសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានចែងក្នុងច្បាប់ស្តីពី បរធនបាលកិច្ច ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យបរធនបាលកិច្ច។
ដើម្បីអនុវត្តតួនាទីជានិយ័តករគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីសម្រេចឱ្យបាននូវគោលនយោបាយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុដែលរាជរដ្ឋាភិបាល បានដាក់ចេញ ការតាក់តែងនិងរៀបចំនូវ ផែនការអភិវឌ្ឍន៍ស្ថាប័នននិយ័តករបរធនបាលកិច្ចសម្រាប់រយៈ ពេល ៥ ឆ្នាំ (២០២១-២០២៥) ពិតជាមានសារៈសំខាន់ ដោយផែនការនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ ឧ.ប.ម. ក្នុងការចាប់ផ្ដើមពង្រឹងសមត្ថភាពស្ថាប័ន, ពង្រឹងមុខងារស្ថាប័ន និងសមត្ថភាពគាំទ្រការអភិវឌ្ឍវិស័យ បរធនបាលកិច្ចនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ តាងនាមក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមសម្ដែងនូវមួលវាចាកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករបរធនបាលកិច្ច ក្នុងការសម្រិតសម្រាំង និងរៀបចំ ផែនការអភិវឌ្ឍន៍ស្ថាប័ន នៃនិយ័តករបរធនបាលកិច្ចសម្រាប់ រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានឆ្លុះបញ្ចាំងពីស្មារតី បុរេសកម្មដែលមានផែនការច្បាស់លាស់ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរំពឹងទុកសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី