ភ្នំពេញៈ នារីម្នាក់ ខណៈចេញពីមកលេងមជ្ឃមណ្ឌកំសាន្តរ៉ក ហើយបានមកជួលផ្ទះសំណាក់វល្លិ៍មាស ក៏មានអាការ:ស្លេកស្លាំង ហើយក៏បានដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតត្រូវបានស្លាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់វល្លិ៍មាស ផ្លូវលេខ ៤៨៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នារីរងគ្រោះដែលស្លាប់មានឈ្មោះ បូ សំភី ស្រីអាយុ២៥ឆ្នាំមុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅស្រុកក្រែក ស្រុកត្បូងឃ្មុំ។
ព័ត៌មានពីនារីជាមិត្តជនរងគ្រោះមានឈ្មោះ មុំ នារតីហៅលីនណា ភេទស្រីអាយុ២៥ឆ្នាំមុខរបរដូចគ្នាស្នាក់នៅកន្លែងធ្វើការនិងមិត្តភ័ក្ត្រទី២កុយ សុភឿន ភេទស្រី អាយុ២៥ឆ្នាំមុខរបរជាមួយគ្នាស្នាក់នៅកន្លែងធ្វើការបានប្រាប់សមត្ថកិច្ចថាដោយពួកគាត់ជាមិត្តភ័ក្ត្របានមកដល់ភ្នំពេញថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៧ គោលបំណងមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីហើយនៅពេលយប់មិញបានហូបាយនិងដើរកំសាន្តលុះដល់ម៉ោង០០និង១០នាទីកណ្ដាលអាធ្រាត្រក៏នាំគ្នាចូលមជ្ឃមណ្ឌលកំសាន្តរ៉ក លុះដល់ម៉ោង៣និង០០នាទីរំលងអធ្រាត្រមិត្តគាត់ (ជនរងគ្រោះ)មានអាការ:ស្លេកស្លាំងខ្លួនប្រាណនិងទន់ស្មានតែគាត់ផឹកស្រវឹងពេកក៏សន្តិសុខក្នុងមជ្ឃមណ្ឌកំសាន្តរ៉ក ជួយជូនមកផ្ទះសំណាក់វល្លិ៍មាសបន្ទប់លេខ១២៣ ហើយពេលចូលមកដល់ផ្ទះសំណាក់បានប្រហែល២០នាទី មិត្តភ័ក្ត្រគាត់សន្លប់បាត់មាត់បាត់កក៏ប្រញាប់ហៅម៉ូតូរឺម៉កកង់បីដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រ លុះជិតភ្លឺមិត្តភក្តិខ្លួនក៏ដាច់ខ្យល់ស្លាប់ គ្រូពេទ្យធ្វើកោសល្យវិច្ឆ័យឃើញថាដោយសារគាំងបេះដូង។ សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ ដោយ៖សំណាង