Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន ​៖ យើង​ទទួលបាន​ការអភិវឌ្ឍ​ន៍​ដោយសារ​មាន​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​

ស្វាយរៀង​ ៖ ​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ទើប​យើង​ទទួលបាន​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​។​

​ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ អគារ​សាលាឃុំ​មេ សរ ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ជា​ការ​កសាងឡើង​ដោយ លោក យិត ស៊ុន​ណា​រ៉ា និង​លោក តែម ម៉ឺន ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​មេ សរ ថ្ង​ក ស្រុក​ចន្ទ្រា ចំណាយ​ថវិកា​ជាង​៣​ម៉ឺន​ដុល្លារ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជិត​២​ពាន់​នាក់ ដោយ​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​បើតាម​ប្រសា​ន៍​របស់​លោកនាយ​ឧត្តមសេនីយ៍​បានឱ្យដឹ​ង​ថាៈ ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នៅ​ភ្លើងសង្គ្រាម ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបា​ករាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មាន​ការរីកចម្រើន​ទាំង​ក្នុង កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយ​បានផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដូច្នេះ​ត្រូវ​រក្សា​សុខ​សន្តិភាព​នេះ ឲ្យ​ស្ថិតស្ថេរ​យូរ​អង្វែង និង​ការពារ​ដាច់ខាត​កុំឲ្យ​កើត​មាន​សង្គ្រាម​។​

លោកនាយ​ឧត្តមសេនីយ៍​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវ​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​​​បន្ថែមទៀត ជា​ពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ឲ្យបាន​រហ័សនៅក្នុង​មូលដ្ឋាន​។ បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល ដែល​មាន​ស្រាប់ និង​បន្ត​កសាង​ឲ្យបាន​ច្រើន​បន្ថែមទៀត ក្នុង​ការសំរួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ឲ្យមាន​ជីវភាព​ធូ​ធារ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​បន្ថែមទៀតថា មិនតែប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ និង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដូច្នេះ​សូម បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី បន្ត​ការងារ​អភិវឌ្ឍ ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ ក្រុមការងារ​គណៈ​ពង្រឹង​របស់លោក ម៉ឹង សំផន ជា​ប្រធាន​ក្រុមការងារ ធ្វើ​មូលដ្ឋាន​ស្រុក​ចន្ទ្រា ចាប់ផ្តើម​កសាង​សាលាឃុំ ជា​បន្តបន្ទាប់ និង​បំពាក់ សម្ភារៈ​ល្អៗ ដើម្បី​បំរើ​ការងារ​រដ្ឋបាល តាម​ឃុំ​នី​មួយៗ ឲ្យបាន​ឆាប់រហ័ស ជា​ពិសេស​សេវា​សាធារណៈ មិនតែប៉ុណ្ណោះ ផ្លូវ​គមនាគមន៍ ក៏​បាន​ធ្វើ​ជា​បណ្តើរៗ ទាំង​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ និង​ចាក់​កៅស៊ូ ដើម្បី​សម្រួល​ការធ្វើដំណើរ និង​ដឹក​កសិផល​បាន​យ៉ាង​ងាយស្រួល​។ នៅក្នុង​ឱកាស​នោះ ក៏​មាន​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ ក្រុមប្រឹក្សា​ឃុំ​កម្លាំង​ផងដែរ​៕ ​វ៉ៃកូ​

     

×