Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ពលរដ្ឋ​អាហ្វហ្គានីស្ថាន បង្ខំចិត្ត​លក់​សរី.រាង្គ ដើម្បី​អាហារ និង​បំណុល ព្រោះតែ​ដោយសារ…

Shenshayba Bazaar ដែលជាភូមិមួយ ស្ថិតនៅក្បែរទីក្រុង Herat ត្រូវបានគេស្គាល់ថា “ភូមិក្រលៀនមួយរបស់អាហ្វហ្គានីស្ថាន” ដោយសារតែប្រជាជនមួយចំនួនធំ បានលក់ក្រលៀនមួយរបស់ពួកគេ ព្រោះដើម្បីអាហារ និងបំណុល។

ប្រទេសអាហ្វហ្គានីស្ថាន មិនមានភាពល្អប្រសើរនោះទេ ព្រោះតែពួកតាលីបង់បានឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយការកាន់កាប់ដ៏សាហាវនេះ បានបណ្តាលឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះ ត្រូវធ្លាក់ចុះ ហើយបានធ្វើឱ្យមនុស្សជាច្រើនកំពុងពិបាកយ៉ាងខ្លាំង ទៅលើការចំណាយ និងការហូបចុករបស់ពួកគេ។ ក្នុងករណីខ្លះ មនុស្សដែលអត់បំផុត បានសម្រេចចិត្តលក់ក្រលៀនមួយរបស់ពួកគេ ដើម្បីសងបំណុល និងទិញអាហារ។ ហេតុនេះ ភូមិតូចមួយនេះនៅខេត្ត Herat បានក្លាយជា “ភូមិតំរងនោមមួយ” ដោយសារតែចំនួនប្រជាជនមួយចំនួនធំ បានលក់ក្រលៀនមួយរបស់ពួកគេ នៅលើទីផ្សារងងឹត។

លោក Nooruddin គឺជាឪពុកអាយុ ៣២ ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា «ខ្ញុំមិនចង់ទេ ប៉ុន្តែខ្ញុំមិនមានជម្រើសអ្វីទាំងអស់។ ខ្ញុំបានធ្វើវាសម្រាប់កូនៗរបស់ខ្ញុំ។ ឥឡូវខ្ញុំសោកស្តាយណាស់ ព្រោះខ្ញុំមិនអាចធ្វើការបានទៀតទេ ខ្ញុំកំពុងឈឺចាប់ ហើយខ្ញុំមិនអាចលើករបស់ធ្ងន់បានដូចមុន»។

ស្ត្រីម្នាក់បាននិយាយថា «ខ្ញុំបានលក់ក្រលៀនរបស់ខ្ញុំក្នុងតម្លៃ ២៩០០ ដុល្លារ។ ខ្ញុំត្រូវតែធ្វើវា ព្រោះប្តីរបស់ខ្ញុំមិនមានការងារធ្វើទេ យើងមានបំណុល»។ ស្រ្តីរូបនេះ នៅបានឲ្យដឹងទៀតថា «កូនៗរបស់ខ្ញុំបានចេញតាមដងផ្លូវ ដើម្បីសុំទាន។ ប្រសិនបើខ្ញុំមិនលក់ក្រលៀន ខ្ញុំនឹងត្រូវបង្ខំចិត្តលក់កូនស្រីអាយុ១ឆ្នាំរបស់ខ្ញុំ»។

ខណៈពេលដែលការលក់ក្រលៀន ចំពោះមនុស្សជាច្រើនដែលអស់សង្ឃឹម ស្ថិតនៅក្នុងពេលនេះ នោះមនុស្សជាង ២៤ លាននាក់ – ៥៩ ភាគរយនៃប្រជាជន គឺមានហានិភ័យនៃភាពអត់ឃ្លានកន្លះលាននាក់ បានបាត់បង់ការងារ បន្ទាប់ពីតាលីបង់បានកាន់កាប់។

ការលក់ ឬទិញសរីរាង្គរបស់មនុស្ស គឺខុសច្បាប់នៅក្នុងប្រទេសភាគច្រើន នៅជុំវិញពិភពលោក ប៉ុន្តែនៅប្រទេសអាហ្វហ្គានីស្ថាន គឺមិនមានច្បាប់គ្រប់គ្រាន់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×