ភាគហ៊ុនភាគច្រើននៅលើទីផ្សារគោល នៃផ្សារមូលបត្រកម្ពុជា មានការធ្លាក់ចុះកាលពីថ្ងៃពុធ ដោយមានភាគហ៊ុន អេស៊ីលីដា (ABC) ធ្លាក់ចុះខ្ពស់ជាងគេចំនួន ២៦០រៀលក្នុងមួយហ៊ុន មកបិទត្រឹម ១៣.៤៤០ រៀល។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តភ្នំពេញ(PWSA) កំពង់ផែស្វយ័តភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ភាគហ៊ុនផេសថិក (PEPC) បានធ្លាក់ចុះក្នុងចន្លោះពី ១០ទៅ២០រៀលក្នុងមួយហ៊ុន។
ចំណែកឯភាគហ៊ុនហ្គ្រេនធ្វីន (GTI) បានកើនឡើង ២០រៀល ហើយភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ វិញបានរក្សាតម្លៃថេរ។ ដោយឡែក ភាគហ៊ុន ជេអេសអិល នៅលើទីផ្សារកំណើនបានកើនឡើង ៤៨០រៀល មកបិទនៅថ្លៃ ៥.៣២០រៀល ក្នុងមួយហ៊ុន។
តម្លៃជួញដូរសរុបរបស់ភាគហ៊ុននៅលើទីផ្សារទាំងពីរបូកបញ្ជូលគ្នា មានចំនួនប្រមាណ ២,៩៨ប៊ីលានរៀល ខណៈសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ១,៣៣% ទៀតមកបិទត្រឹម ៥៦៧ពិន្ទុ៕