Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ ! ខេត្តកំពង់ស្ពឺ ត្រូវបានម៉ាឡេស៊ីចាប់អារម្មណ៍លើការវិនិយោគពហុវិស័យសំខាន់សំខាន់ ខណៈឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ជំរុញឲ្យអ្នកពាក់ព័ន្ធខិតខំកែច្នៃ

កំពង់ស្ពឺ ៖ ក្នុងឱកាសអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ លោក អេលឌីន ហ៊ូសៃនី ហ៊ូត ហាស៊ីម (ELDEEN HUSAINI HOHD HASHIM) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងក្រុមប្រតិភូរបស់លោក បានបង្ហាញការចាប់អារម្មណ៍លើវិស័យទេសចរណ៍​ ក្នុងខេត្តកំពង់ស្ពឺយ៉ាងខ្លាំង, ដោយលោកសន្យាថា នឹងកៀរគរអ្នកវិនិយោគលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺ នាពេលដ៏ខ្លីខាងមុខ។

ការចាប់អារម្មណ៍របស់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី និងក្រុមប្រតិភូខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្នុងពេលជួបពិភាក្សារវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាមួយឯកឧត្តម អេលឌីន ហ៊ូសៃនី ហ៊ូត ហាស៊ី (ELDEEN HUSAINI HOHD HASHIM) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា និងគណៈប្រតិភូអមដំណើរ បន្ទាប់ពីចុះទស្សនកិច្ចសិក្សាស្វែងយល់នៅតាមតំបន់ផ្សេងៗ និងស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ។

វិស័យទេសចរណ៍, វិស័យពាណិជ្ជកម្ម, វិស័យអចលនទ្រព្យ , វិស័យកសិកម្ម, វិស័យឧស្សាហកម្ម , វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ, ដែលអ្នកវិនិយោគម៉ាឡេស៊ី កំពុងចាប់អារម្មណ៍វិនិយោគនៅលើទឹកដីខេត្តកំពង់ស្ពឺនេះ ហើយប្រសិនបើវាចាប់ផ្ដើមមែន គេរំពឹងទុកជាមុនថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងមានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នក វិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុន។

ទាក់ទងវិស័យទេសចរណ៍ជារួមវិញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា អ្វីដែលយើងត្រូវធ្វើនាពេលនេះ គឺគោលដៅថ្មី ការបង្កើតថ្មី ពោលគឺ ខិតខំកែច្នៃគ្រប់យ៉ាង ហើយឱ្យវាស្របទៅតាមគន្លងប្រក្រតីភាពថ្មី, រឿងទាំងអស់នេះ យើងត្រូវតែត្រួតពិនិត្យគ្រប់គោលដៅទាំងអស់ បើសិនគោលដៅនីមួយៗ អត់បានកែច្នៃ ឬអត់បានរៀបចំកែសំរួលឱ្យបានល្អទេ ក៏មិនអាចទាក់ទាញភ្ញៀវទេចរបានច្រើនដែរ។

ឯកឧត្តម ថោង ខុន សង្កត់ថា ដើម្បីជំនះបាន និងជោគជ័យលើវិស័យទេសចរណ៍នាបច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជនត្រូវសហការជំរុញការអនុវត្តផែនការសកម្មភាពនៃ ” វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ” ក៏ដូចជាការកាត់ខំកែច្នៃកញ្ចប់ទេសចរណ៍, ផែនការទេសចរណ៍ ធ្វើយ៉ាងណាឲ្យកាន់តែទាក់ទាញ, ឱ្យមានប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត គ្រប់គ្រងគោលដៅទេសចរណ៍ ត្រូវអនុវត្តវិធានការសុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់ ផ្ដល់ជំនឿទុកចិត្តដល់ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ឲ្យច្បាស់ថា ទីនេះ ឬទីនោះ មិនមានហានិភ័យកូវីដ-១៩ឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×