Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ដោយស.ម្លាប់ប្រពន្ធខ្លួនឯង ដោយសារភ្លើងប្រចណ្ឌ នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ឃាត.កម្ម ដោយស.ម្លាប់ប្រពន្ធខ្លួនឯង ដោយសារភ្លើងប្រចណ្ឌ ប្រព្រឹត្តនៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ រ័ត្ន វិជ្ជា( ត្រូវជាប្តី) អាយុ៣៥ឆ្នាំ មានទីលំនៅ នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីកនែ្លងកំណើត នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំណែកឯជនរងគ្រោះមានឈ្មោះ ហ៊ាង ស្រីជាតិ ( ត្រូវជាប្រពន្ធ )អាយុ២៨ឆ្នាំ មុខរបរមេដោះ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងជាប់គុក ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព។

ជនត្រូវចោទ ត្រូវកម្លាំងនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ដោយបានចូលសារភាពទោសកំហុសរបស់ខ្លួន នៅនគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីធ្វើសកម្មភាព សម្លាប់ប្រពន្ធខ្លួនឯង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×