ឆ្នាំជូត ៖ ការងារ ពុំកើតមានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភ តែក៏គួរប្រយ័ត្នប្រយែងបញ្ចៀសកុំឲ្យកើតមានកំហុសក្នុងការងារ ។ លុយកាក់ ល្អប្រសើរមានឱកាសបានលាភនិងវិនិយោគទទួលបានផលចំណេញក្រាសក្រែល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕
ឆ្នាំឆ្លូវ ៖ ការងារ គួរសហការឲ្យបានល្អជាមួយអ្នករួមការងារ កុំបង្កទំនាស់លុយកាក មិនបានល្អ គួរកាត់បន្ថយតម្រូវការទិញទំនិញ ។ មនោសញ្ចេតនា មានឱកាសរកបានគូសង្សារ ៕
ឆ្នាំខាល ៖ ការងារ រីកចម្រើន ត្រូវបានថ្នាក់លើកោតសរសើរ ។ លុយកាក់ មានឱកាសបង្កើនថែមចំណូល តែប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ មនោសញ្ចេតនា
គួរលៃពេលឲ្យបានច្រើនសម្រាប់នៅជាមនុស្សជាទីស្រឡាញ់ ៕
ឆ្នាំថោះ ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ ដោយគ្រាន់តែប្រឹងប្រែងបន្តិច ឱកាសល្អៗសម្រាប់រកប្រាក់នឹងមកដល់ ។ មនោសញ្ចេតនា
ល្អប្រសើរ សុភមង្គល ៕
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនល្អ ឥទ្ធិពលដល់ការងារ ។ លុយកាក់ត្រូវចំណាយច្រើន ប្រយ័ត្នចាញ់បោកគេអស់លុយកាក់ ។ មនោសញ្ចេតនាកើតមានទំនាស់យ៉ាងតានតឹង ៕
ឆ្នាំម្សាញ់ ៖ ការងារ កើតមានកំហុសឆ្គងក្នុងការងារ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវស្តាប់តាមព័ត៌មានមិនគួរឲ្យទុកចិត្តដើម្បីបញ្ចៀសត្រូវគេបោកប្រាក់ ។
មនោសញ្ចេតនា គួរគោរពសេរីភាពឯកជនរបស់មនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំមមី ៖ ការងារ គួរមានឥរិយាបថម៉ឺងម៉ាត់ក្នុងការងារ កុំលេងសើចច្រើន នាំឲ្យគេមិនគោរពអ្នក ។ លុយកាក់ ថ្ងៃនេះមានខ្ទង់ត្រូវចំណាយច្រើនទៅលើការប្រាស្រ័យទាក់ទង ។
មនោសញ្ចេតនា ផ្អែមល្អែម សុភមង្គល ៕
ឆ្នាំមមែ ៖ ការងារ មានភាពសកម្មច្រើន គ្រប់ឧសគ្គត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ ប្រយ័ត្នក្នុងរឿងខ្ចីបុលប្រាក់កាស ។ មនោសញ្ចេតនា
មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕
ឆ្នាំវក ៖ ការងារ ប្រែប្រួល ខុសគម្រោងការរបស់អ្នក ។ លុយកាក់ គួរមានវិធីគ្រប់គ្រងលុយកាក់ឲ្យបានល្អ បញ្ចៀសត្រូវខ្វះខាត ។ មនោញ្ចេតនា
ងាយកើតមានការឈ្លោះប្រកែកជាមួយគូស្នេហ៍ ៕
ឆ្នាំរកា ៖ ការងារ មានអារម្មណ៍ទាល់ច្រក ក្នុងការងារ ត្រូវពង្រឹងស្មារតីមកវិញ ។ លុយកាក់ មិនស្ថិរភាពចាយវាយត្រូវសន្សំសំចៃ ។ មនោញ្ចេតនា
គួរមានពេលដើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើនទើបមនោសញ្ចេតនាមិនរង្គោះរង្គើ ៕
ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឲ្យមែនទែន ។ លុយកាក់ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីស ធ្វើឲ្យអ្នកខាតបង់ប្រាក់កាសដោយស្មានមិនដល់ ។
មនោសញ្ចេតនា កុំរវល់តែការងារភ្លេចគិតពីមនោសញ្ចេតនារបស់មនុស្សដែលស្រឡាញ់អ្នក ៕
ឆ្នាំកុរ ៖ ការងារ រលូនល្អ រាល់ការលំបាកសុទ្ធតែអាចជំនះបានដោយជោគជ័យ ។ លុយកាក់ ធូរធារ ចំណូលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ មនោសញ្ចេតនា
មានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់ ៕