Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តtoyota prius បើកលឿនទៅបុ.កបង្គោលភ្លើង បណ្ដាលឲ្យរថយន្តខ្ទេច មួយកំណាត់មុខ ឯតុងរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកToyota priusមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.កបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ទ្រេតជិតដល់ដី ចំណែកឯរថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចជាប់និងសាលាអន្តរជាតិអាមេរិកកាំង ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ នៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាក toyota prius ពណ៌ស្កមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AG-1670 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុ.កបង្គោលភ្លើងមួយដើម យ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ទ្រេតជិតដល់ដី ចំណែកឯរថយន្តបង្កវិញ ផ្លោងទៅមុខជាប់តៃកុងនៅក្នុងកាប៊ីន ត្រូវបានប្រជាពលរដ្ឋរស់នៅជាប់កន្លែងកើតហេតុ ជួយគាស់ចេញមកក្រៅ និងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×