Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រលែងអណ្ដើក​សមុទ្រ​(ល្មិច)មួយក្បាល ចូលទៅសមុទ្រវិញ បន្ទាប់ពីទទួលបានពីអ្នក​នេសាទ នៅភូមិត្រពាំងរពៅ ខេត្តកំពត

កំពត ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារខណ្ឌរដ្ឋបាល​ជលផល​ខេត្តកំពត និងគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ និង​WEA បានទទួលអណ្ដើកសមុទ្រ(ល្មិច)មួយក្បាល មានទម្ងន់ ៦.៥គីឡូក្រាម ពីអ្នកនេសាទ នៅភូមិត្រពាំងរពៅ ដោយបាន​កិប​ស្លាក​លេខសំគាល់ KH២១៨២ រួចបានលែងចូលទៅ​សមុទ្រ​វិញ ។

ខណ្ឌរដ្ឋបាលជលផលខេត្តកំពត សូមថ្លែងអំណរគុណ ដល់ប្រជា​នេសាទ និងសហគមន៍នេសាទទាំងអស់ នៅក្នុងខេត្តកំពត ដែល​មាន​ការយល់ដឹង និងចូលរួមអភិរក្សធនធានជលផលទាំងអស់គ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×