Tuesday, March 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភាពាណិជ្ជកម្មកម្ពុជា ស្វែងយល់ពីការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស អនឡាញហ្ស៊ូម

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវគ្គសិក្សាយល់ដឹងអំពី «ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស អនឡាញហ្ស៊ូម ZOOM» តាមរយៈការចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈអនឡាញ «Hybrid»ជូនដល់ធុរជន អាជីវករ វិនិយោគិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

វគ្គសិក្សាបណ្តុះបណ្តាលនេះ រៀបចំឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីលោក Guillaume Maltarverne អ្នកផ្តល់យោបល់ផ្នែកច្បាប់ និងព័ត៌មានពាណិជ្ជកម្ម តំណាងកម្មវិធី ARISE+ ប្រចាំកម្ពុជា និងលោក ដង ហេង ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសហគ្រាសធុនតូច និងមធ្យមនៃកម្មវិធី ARISE+ ប្រចាំកម្ពុជា។

វគ្គសិក្សាយល់ដឹងនេះក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងសហព័ន្ធស្រូវ-អង្ករ តំណាងក្រុមហ៊ុនដឹកជញ្ជូនឯកជន និងអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញជាច្រើនទៀតផងដែរ។

គោលបំណងនៃវគ្គសិក្សានេះ គឺការបញ្ជ្រាបការយល់ដឹងពីទិដ្ឋភាព ស្តីពី ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសអនឡាញហ្ស៊ូម (Zoom) ដល់សមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងចែលរំលែកដល់ធុរជន អាជីវករ វិនិយោគិន ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជណាចក្រកម្ពុជា។

ជាពិសេស ជាឱកាសដ៏ល្អមួយដើម្បីធ្វើការរួមគ្នា សិក្សាស្វែងយល់ដឹកបន្ថែមពីពីការប្រើប្រាស់បច្ចេកទេសនៃសម័យឌីជីថល ឧស្សាហកម្ម៤.០ ហើយការយល់ដឹងនេះ មានអត្ថប្រយោជន៍សំខាន់ណាស់ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលជាសកល ជាពិសេសនៅព្រះរាជណាចក្រកម្ពុជា, ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយ ក្នុងការប្រើប្រាស់ទំនាក់ទំនងក្នុងការធុរកិច្ច និងវិនិយោគ និងចែករំលែកព័ត៌មាននានា តាមការ វគ្គសិក្សា សិក្ខាសាលា ប្រជុំនានា ជាពិសេស ជាចំណេះដឹងដ៏សំខាន់សម្រាប់ សិស្ស និស្សិត និងបុគ្គលិកក្នុងផ្នែកឯកជន នានាផងដែរ៕