Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកទៅបុករថយន្តប៊ីស៊ុយប៊ីស៊ី ពីក្រោយ រងការខូចខាតមួយកំណាត់មុខ

ភ្នំពេញ ៖ រថយន្តម៉ាក toyota prius មួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តម៉ាកប៊ីស៊ុយប៊ីស៊ីពី ក្រោយ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី ១៧ខែមិនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាកប៊ីស៊ុយ ប៊ីស៊ី ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BF-8680 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុ បានឈប់រងចាំស្តុបភ្លាមនោះដែរ ស្រាប់តែមានរថយន្តបង្កម៉ាក toyota prius ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AY-9346 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ស្របទិសពីកើតមកលិចក្នុងល្បឿនលឿន មកបុកពីក្រោយរថយន្តម៉ាកប៊ីស៊ុយប៊ីស៊ី យ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចមួយកំណាត់មុខ ចំណែកឯរថយន្តរងគ្រោះវិញ រងការខូចខាតផ្នែកខាងក្រោយតិចតួច សំណាងល្អទៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំឱ្យភាគីទាំង២ ដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×