ស៊ីនហួរចុះផ្សាយថា នៅថ្ងៃទី ៧ ខែឧសភា អ្នកនាំពាក្យក្រសួងកាបរទេសចិនបានអំពាវនាវដល់បណ្តាភាគីពាក់ព័ន្ធត្រូវតម្កល់លទ្ធផលដែលទទួលបាននៅឧបទ្វីបកូរ៉េថាមានសារៈសំខាន់ ហើយគប្បីរក្សាភាពនឹងនរនិងសុឆន្ទៈអ្នកនាំពាក្យរូបនេះលើកឡើងច្បាស់ៗថា ៖ ស្ថានការណ៍នៅឧបទ្វីបកូរ៉េថ្មីៗនេះ បានឆ្លងកាត់នូវការប្រែប្រួលសកម្មជាច្រើនតាមទិសដៅកាត់បន្ថយភាពតានតឹង ដោយពឹងពាក់ទៅលើកិច្ចព្រមព្រៀងរួមរបស់ក្រុមភាគីពាក់ព័ន្ធ ។ លទ្ធផលនេះពុំមែនទទួលបានដោយងាយស្រួលទេ ហើយចាំបាច់ត្រូវលើកតម្កើង ដោយថែទាំវាដោយភាគីទាំងអស់ ។
អ្នកនាំពាក្យក្រសួងការបទេសចិន
បន្ថែមពីលើនេះ អ្នកនាំពាក្យខាងលើក៏បានសម្តែងក្តីសង្ឃឹមថា ជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង នឹងប្រព្រឹត្តទៅបានល្អប្រសើរ ហើយទទួលបានលទ្ធជាវិជ្ជមាន ។ វាក៏ជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ភាពសកម្មនៅឧបទ្វីបកូរ៉េផងដែរ ។
គួររំលឹកថា ចិនបានលើកឡើងបែបនេះក្រោយពេលដែលកូរ៉េខាងជើងបានចោទប្រកាន់ថា អាមេរិកបានបោកបញ្ឆោតសាធារណៈមតិ ហើយបំផ្លាញបរិយាកាសចរចាដែលទទួលបានដោយការប្រឹងប្រែងជាច្រើននោះ ៕ សូយន