ភាគហ៊ុនចំនួន០៤ បានកើនឡើង ខណៈភាគហ៊ុនចំនួន០៣ទៀត ធ្លាក់ចុះនៅពេលការជួញដូរបិទនៅលើផ្សារមូលបត្រកាលពីរសៀលថ្ងៃម្សិលមិញនេះ។
ភាគហ៊ុនដែលមានកំណើនខ្ពស់ជាងគេ គឺ ជេ អេស អិល (JSL) ដែលបានភាគហ៊ុនមួយនេះ ឈានដល់ដែនកំណត់អតិបរមាប្រចាំថ្ងៃ ចំនួន ៥២០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនអេស៊ីលីដា (ABC) កើនឡើង ៦០រៀល ភាគហ៊ុនឌីប៊ីឌី (DBDE) កើនឡើង ២០រៀល ហើយភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) កើនឡើង ១០រៀល។
យ៉ាងណាមិញ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តភ្នំពេញ (PPAP) ធ្លាក់ចុះពី ២០ទៅ១២០រៀលក្នុងមួយហ៊ុន។តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានធ្លាក់ចុះមកត្រឹមចំនួនជិត ១ប៊ីលានរៀលប៉ុណ្ណោះ ទោះបីជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានការកើនឡើង ០,១៧% ដល់៥៦៨ពិន្ទុយ៉ាងណាក៏ដោយ៕