កំពង់ស្ពឺ ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួចបានសហការ ជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស គ្រឿងញៀនអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបក្រុមជនសង្ស័យប្រុសស្រី៣៣នាក់។
ការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

មន្ត្រីកងរាជអាវុធមូលដ្ឋានស្រុកភ្នំស្រួច បានឲ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៣៣នាក់ ក្នុងនោះស្រីម្នាក់ ពាក់ព័ន្ឋចែកចាគ្រឿងញៀន និងប្រើប្រាស់។
ដកហូតវត្ថុតាងរួមមាន ៖ ១.ម្សៅសក្រាមចំនួន៦៨កញ្ចប់ និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១០គ្រាប់(មិនទាន់ថ្លឹង) ២.ដបជក់ថ្នាំចំនួន០៤ ខ្សៀជក់ចំនួន០៥ ថង់ច្រកថ្នាំមួយចំនួន ៣.អាវុធខ្លី១ដើម ម៉ាកK៥៩ លេខ៣៧២៧គ្រាប់ ចំនួន០៦គ្រាប់ បង់០១ ៤.ម៉ូតូចំនួន១០គ្រឿង ទូរស័ព្ទ១៣គ្រឿង ៥-power bank ០១ កន្ត្រៃ០៣ ដាវ០១។
បច្ចុប្បន្ន ជនសង្ស័យ សម្ភារវត្ថុតាងទាំងអស់បានប្រគល់ទៅឲ្យ ជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




