Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខ បុរសជាប់ចោទប្រុស-ស្រី២នាក់ ជាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត១ គីឡូក្រាម

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ ប្រុស-ស្រី២នាក់ ដែលត្រូវតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ៗ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១៨ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទប្រុស-ស្រី២នាក់ខាងលើមាន ៖ ទី១-ឈ្មោះ សាំង ញ៉ង ភេទស្រី ដែលជាមេក្លោងរកស៊ីជួញដូរគ្រឿងញៀនឆ្លងដែន។ ទី២- ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ៣០ ឆ្នាំ នឹង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគាត់ រក្សាទុកជាបានការដដែល។ ពួកគាត់ ក៏ប្តឹងសាទុក្ខមក តុលាការកំពូលទៀត។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ០១កញ្ចប់ធំ ស្មើនឹងទម្ងន់១០២៨,៦ក្រាម និងទូរស័ព្ទដៃ១គ្រឿង។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×