បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួនបុរសសង្ស័យប្រុស-ស្រី ៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅត្រង់ចំណុចក្រុមទី៧ ភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ៖ ជនសង្ស័យប្រុស-ស្រី ៣ នាក់ខាងលើ ៖ ទី១-ឈ្មោះ ទួត ម៉ាត់រ៉ាស៊ីល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ សុខ ស្រីណី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ផូ ភក្តី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ចំណែកឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៨ កព្ចាប់ – ថ្នំាញៀនប្រភេទ WY ចំនួន ០៥គ្រាប់ -ទូរស័ព្ទដៃ ០៤គ្រឿង -កាំបិតដាវចំនួន ០៦ដើម -ម៉ូតូ ០១គ្រឿង -សម្ភារ:សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនសង្ស័យខាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រុមទី០៧ ភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯសាលាដំបូងខេត្តបាត់ដំបង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

