Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! នៅ​បុរី​ថ្លៃ​សេវា​សន្តិសុខ​ត្រូ​វ​បង់ តែបើ​មា​ន​ចោរគាស់​ផ្ទះ ឬ​កាច់​កញ្ចក់ឡាន កើតឡើង គេ​មិន​ទទួលខុសត្រូវ​ទេ…

ករណីចោរចូលលួចកាច់កញ្ចក់ឡាន ឬ គាស់ផ្ទះយករបស់ទ្រព្យមានតម្លៃ នៅក្នុងបុរី គឺតែងតែលេចឮកើតឡើងជារឿយៗ ខណៈដែលមហាជន បានចោទឡើងថា នៅបុរីដើម្បីទទួលបានសន្តិសុខ ប៉ុន្តែ ផ្ទុយទៅវិញ បែរជាបុរីអសន្តិសុខជាងនៅផ្ទះល្វែងទៀត!។

ជាក់ស្តែង ដូចករណីនេះជាដើម ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ ដែលចោរ២នាក់ បានចូលគាស់ផ្ទះគ្រូពេទ្យឆ្មេញមួយកន្លែង នៅក្នុងបុរី ហ្គ្រែនភ្នំពេញ យ៉ាងស្រួល ដោយគ្មានព្រួយបារម្ភសន្តិសុខម្នាក់ ឬ ២នាក់ អង្គុយចាំតែលើកដៃ «គោរព» នៅខ្លោងទ្វារច្រកចូលបុរីប៉ុណ្ណោះ សោះឡើយ។

នេះបើតាមម្ចាស់ផ្ទះរងគ្រោះជាពេទ្យឆ្មេញ ដែលមានគណនីហ្វេសប៊ុក Chor Sokny បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញសកម្មភាពចោរ២នាក់ ចូលគាស់ផ្ទះរបស់គាត់ ប្រមូលយកអស់របស់ទ្រព្យមានតម្លៃ ដោយគាត់សម្តែងការហួសចិត្តថា៖ «រស់នៅបុរីដើម្បីសន្តិសុខខ្ពស់ Grand Phnom Penh(Chip Mong Grand) ចោរចូលទាំងថ្ងៃម៉ោង12:14នាទីថ្ងៃ15 មីនា ចោរចូលធ្វើសកម្មភាព25នាទីគ្មានសន្តិសុខម្នាក់សោះ។ សួរទៅខាងបូរីគេថាគ្មានទទួលខុសត្រូវទេ គេអោយទៅប្តឹងប៉ូលីសខ្លួនឯងទៅ។ នៅ Grand ត្រូវបង់ 45$ ក្នុង1ខែ នៅឬមិននៅ ត្រូវបង់លុយ តែបើយើងមានរឿង គេថាអត់ទទួលខុសត្រូវទេ។ សន្តិសុខបុរីអន់ជាងសន្តិសុខយាមតាមផ្ទះល្វែងទៀត ការទទួលខុសត្រូវកំរិតអន់បំផុត សូមកុំទិញជញ្ជាន នឹង កងដៃម៉ាក Cartier ដូចក្នុងរូប ក្នុងកំឡុងពេលនេះព្រោះអ្នកអាចនឹងជាប់ចោទពីបទទទួលផលចោរកម្ម»។

បើតាមម្ចាស់ផ្ទះខាងលើ នោះទ្រព្យសម្បត្តិដែលបាត់បង់មានដូចជា ខ្សែកពេជ្រ ចិញ្ចៀនពេជ្រ កងដៃពេជ្រ និងសូម្បីលុយក្នុងកូនជ្រូកកូនរបស់គាត់ ក៏ចោរប្រមូលអស់ដែរ។

ក្រោយពីបានឃើញបែបនេះ មតិមហាជនបានលើកឡើងរិះគន់ចំៗថា «នៅបុរីថ្លៃសេវាសន្តិសុខត្រូវបង់ តែបើមានរឿងអីកើតឡើង គេមិនទទួលខុសត្រូវទេ, បើខ្មោចស្រុក មិនបើកដៃ ខ្មោចព្រៃ ក៍មិនហ៊ានដែរ, ចិញ្ចឹមឆ្កែវិញទៅប្រសេីរជាងជួលសន្តិសុខ ព្រោះឆ្កែមិនលំអៀង, ខ្លាចតែសន្តិសុខនិងចោរតែមួយ, បុរី Grand Phnom Penh សន្តិសុខអន់ណាស់ អ្នកណាចូលក៏មិនដឹង ចេញក៏មិនដឹង នេះមកពីអ្នកទទួលខុសត្រូវបុរី វាមិនពង្រឹងសន្តិសុខ យកតែលុយមិនទទួលខុសត្រូវ ពឹងអីទៀត ចោរចូលគាស់ផ្ទះទាំងថ្ងៃគ្មានដឹងអីសោះ ដូរមកជីបម៉ុងរឹតតែយ៉ាប់ ឈប់ឲ្យគេបង់លុយទៅ បេីកាពិយ៉ាងនេះ យកតែលុយឥតប្រយោជន៍,….»។

ជាមួយបញ្ហាដ៏អសន្តិសុខនេះ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Bunpa Marylux បានបញ្ចេញគំនិតលើកឡើងបែបនេះថា «បន្តិចទៀតប្រហែលជាអ្នករស់នៅក្នុងសហគមហ្គ្រែន គេលែងអោយ ក្រុមហ៊ុនជីបម៉ុង គ្រប់គ្រងហើយ គេចង់ធ្វើស្វ័យភាពវិញ មានន័យថា ពួកគេនឹងធ្វើការតវ៉ា ទៅអាជ្ញាធ សូមគ្រប់គ្រងដោយខ្លួនឯង មានមេភូមិ100ឬ200ខ្នងនៅក្នុងនោះតែម្តង ហើយពួកគេបង់លុយក្នុងសហគមនោះតែម្តង ហើយយកលុយទៅជួលក្រុមហ៊ុនមួយ មកបំរើសេវាអោយពួកគេវិញប្រសើជាង ហើយមានការទទួលខុសត្រូវខ្ពស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×