Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ បង្ហាញ​នូវ​ជំនឿ នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់កម្ពុជា​ ស្របពេលប្រទេស កំពុងបើកដំណើរការ ជាប្រក្រតីឡើងវិញ ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​

ភ្នំពេញ ៖ ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ ឯកឧត្ដម​ Rajat Nag អតីត​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ នៅទីស្តីការក្រសួង​ នៅព្រឹកថ្ងៃទី​ ១៧​ ខែ​មីនា​ ឆ្នាំ​២០២២។ នៅក្នុងជំនួបនោះ​ ដៃគូសន្ទនាបានរំលឹក​ពីប្រវត្តិការងារ​ និងការបំពេញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ប្រសើរ​ រវាងកម្ពុជា​ និងធនាគារអភិវឌ្ឍអាស៊ី​ (ADB) រហូតដល់ឆ្នាំ​២០១៣​ ដែលឯកឧត្តម​ Rajat Nag​ ត្រូវ​បានបញ្ចប់អណត្តិ ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ហើយកិច្ចសហប្រតិបត្តិការដ៏ល្អ ក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​​វាយតម្លៃ​ ចំពោះអណត្តិរបស់ឯ​កឧត្តម​ Rajat Nag​ ជាអគ្គនាយក​ធនាគារ ​ADB នាពេលកន្លងមក​ ដែលបានបំពេញការងារបានយ៉ាងល្អប្រសើរ ​​ដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​កម្ចី​ឥណទាន​សម្បទាននានា​ ជាពិសេស​កម្មវិធី​ក្របខណ្ឌ​មហាអនុតំបន់ទន្លេមេគង្គ​ (GMS) និងមេគង្គឡានឆាង​ ជាដើម។ ដោយឡែក​លើវិស័យទឹកស្អាត​ និងអនាម័យខេត្ត​ ធនាគារ​ADB ក៏បានដើរតួយ៉ាងសំខាន់ផងដែរ​ ។ រហូត​មកដល់​ពេលនេះ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ កំពុង​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥណទានសម្បទានរបស់ធនាគារ​ADB ចំនួន​ ២​គម្រោង​ លើ​វិស័យ​ទឹកស្អាត រួមមាន:១៖គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​លេខ៣២៣២​ ក្នុងគោលដៅដូចជា ៖ កែលំអរ​ប្រព័ន្ធ​ទឹកស្អាត​តំបន់ទីប្រជុំជន​ និងពង្រីក​បណ្ដាញ​ទឹកស្អាត​នៅបណ្ដា​អង្គភាព​រដ្ឋាករទឹកសាធារណ:ជាដើម​ ។ ទី២៖គម្រោង​ទឹក​ស្អាត​ និងអនម័យខេត្ត​ លេខ​:៣៦៣០​ ក្នុងគោលដៅអនុវត្តគម្រោងទៅលើរោងចក្រប្រព្រឹត្តិកម្មសំអាតទឹកថ្មី​ នៅខេត្តបាត់​ដំបង​ និង​ខេត្ត​កំពង់ចាម​ ។

ឯកឧត្ដម​ Rajat Nag​ អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ADB បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ជាដរាប​មករវាងកម្ពុជា​ និងធនាគារអភិវឌ្ឍអាស៊ី​ADB ។ ជាមួយ​គ្នា​នេះ ឯកឧត្ដម​ Rajat Nag​ ក៏​បានគាំទ្រ​ និងមើលឃើញពីសារ:សំខាន់​ នៃការប្តូឈ្មោះអតីតក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ មកក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែល​បានបន្ថែមនូវមុខងារវិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា ​ដ៏មានសារ:សំខាន់នេះ​ ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា​ ហើយឯកឧត្តម​ ក៏សូមគាំទ្រនូវអនុស្សារណ:យោគយល់​គ្នា ​របស់កម្ពុជា​ ផ្នែក​បម្រែបម្រួល​ឌីជីថល​ផងដែរ​ (Digital Transformation) ។

នៅទីបញ្ចប់ ឯ​កឧត្តម​ អតីត​អគ្គនាយក​ធនាគារ​អភិវឌ្ឍ​អាស៊ី​ បង្ហាញ​នូវ​ជំនឿនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់កម្ពុជា​ ស្របពេលប្រទេសកំពុងបើកដំណើរការជាប្រក្រតីឡើងវិញ ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ ហើយឯកឧត្តម​ សូមកោតសរសើរ ចំពោះការដឹកនាំរបស់កម្ពុជា​ ដែលមានសម្តេចតេជោ​ ជានាយករដ្ឋមន្ត្រី​ បានស្រោចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋគ្រប់អាយុ ទូទាំងប្រទេស បានរហូតដល់ជាង៩០%៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×