ថ្មីៗនេះ វីដេអូរីករាលដាលមួយ ថតបានខណៈពេលរថយន្ត Chervolet គ្រឿង បង្ខំបើកបរបោលទាំង «សោដែកដង្កែប» នៅជាប់កង់ខាងឆ្វេង បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីមនុស្សនៅលើបណ្តាញសង្គម។
ជាមួយទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គេបានជឿជាក់ថា រថយន្តនេះប្រហែលចេញមកពីកន្លែងណាមួយ បន្ទាប់ពីចតគ្មានសណ្តាប់ធ្នាប់ ហើយក៏ត្រូវសន្តិសុខចាក់សោរ ដើម្បីរម្លឹកឲ្យដឹងនៅថ្ងៃក្រោយ។
នៅក្នុងឃ្លីបបានបង្ហាញ បើទោះជាត្រូវបានចាក់ជាប់នឹងដែកក៏ដោយ ក៏រថយន្តនេះនៅតែអាចបើកក្នុងល្បឿនគួរសម នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងសង្កាត់ Gia Lam ទីក្រុងហាណូយ។
តាមរយៈវីដេអូនេះ មនុស្សជាច្រើនបានបញ្ចេញមតិថា ការចលនារថយន្ត ទាំងកង់ជាប់សោបែបនេះ គឺមិនសុវត្ថិភាពនោះទេ ដែលសូម្បីតែអាចបង្កគ្រោះថ្នាក់ណាស់ សម្រាប់មនុស្ស និងរថយន្តដទៃ ដែលកំពុងធ្វើចរាចរណ៍។
រីឯមតិអ្នកលេងអុីនធើរណេតមួយចំនួនទៀត បានលើកឡើងថា៖ «ខ្ញុំគិតថា អ្នកបើកបររថយន្តនេះ ក៏មិនប្រយ័ត្នដែរ ទើបបានជាបើកបរបែបនេះ ពិតជាគ្រោះថ្នាក់ណាស់!, ជំនួសឱ្យការរង់ចាំឱ្យសន្តិសុខដោះសោកង់ រួចផ្លាស់ទី វាមិនមានសុវត្ថិភាពទេ សម្រាប់ក្នុងស្ថានភាពបែបនេះ, ការបើកបរទាំងសោជាប់កង់បែបនេះ គឺពុំត្រឹមតែមិនមានសុវត្ថិភាពទេ តែក៏ធ្វើឱ្យខូចឡាហ្សាង (យ៉ាន់), ចង្កូត និងសូម្បីតែសំបកកង់ទៀតផង, ប្រហែលក្រោយពេលនេះ ម្ចាស់ឡានត្រូវជួសជុលអស់លុយច្រើនហើយ! មែនហើយ វាជាមេរៀនមួយ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


