កំពង់ចាម ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែងបាននឹងបន្តការទប់ស្កាត់ អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈតាមរយៈការត្រួតពិនិត្យ ជាប្រចាំនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដើម្បីស្វែងរកភាពមិនអនុលោមទៅលើគុណភាព និងបរិមាណប្រេងឥន្ធនៈ ចៀសវាងធុរជនកេងប្រវ័ញ្ចណាមួយពីអតិថិជន និងខាតបង់ប្រយោជន៍ អ្នកប្រើប្រាស់ទូទៅផងដែរ។
តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១០ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





