Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា ចាន់តូ៖ បើគ្មានសុខសន្តិភាពទេប្រទេសជាតិនោះក៏មិនមានការអភិវឌ្ឍដែរ

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ លើកឡើងថាប្រទេសជាតិមួយរីកចម្រើននិងមានការអភិវឌ្ឍទៅបានលុះតែប្រទេសនោះមានសុខសន្តិភាពនិងការឯកភាពជាតិ។

ថ្លែងក្នុងពិធីកាត់ខ្សែបូរណ៌ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋសិក្សា និងសមិទ្ធផលនានាក្នុងវត្តធម្មនាថ, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២, ឯកឧត្តម ជា ចាន់តូ លើកឡើងថា៖«សន្តិភាពជាគ្រឹះដ៏រឹងមាំនិងមានតម្លៃមហាសាលនៅក្នុងអភិវឌ្ឍប្រទេសជាតិដែលយើងម្នាក់ៗត្រូវរួមសាមគ្គីថែរក្សាការពារឲ្យបានដាច់ខាត។ ជាក់ស្ដែងដូចសមិទ្ធផលគ្រប់ផ្នែក និងគ្រប់វិស័យដែលបានកកើតឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសទាំងអាណាចក្រនិងពុទ្ធិចក្រគឺអាស្រ័យដោយកត្តាសុខសន្តិភាពនិងនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ  ប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែនដែលជាបិតាសន្តិភាពតែមួយគត់របស់កម្ពុជា។»

ឯកឧត្តម ជា ចាន់តូ បានបន្តទៀតក្រោមដំបូលសន្តិភាពកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសលើកគ្រប់វិស័យ។ជាក់ស្ដែងដូចជាសមិទ្ធផលនានាក្នុងវត្តធម្មនាថដែលដាក់សម្ពោធនាពេលនេះជាសក្ខីភាពស្រាប់។ ដូចនេះដើម្បីឲ្យកម្ពុជានៅតែរក្សាបានសន្តិភាព និងការឯកភាពជាតិ សូមប្រជាជនទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសអ្នកដែលខ្លួនស្រឡាញ់ចេះផ្ដល់សេចក្ដីសុខនិងការអភិវឌ្ឍ ជាពិសេសស្រឡាញ់សន្តិភាព! ។

  នៅក្នុងឱកាសនោះដែរឯកឧត្តម ជា ចាន់តូក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងសប្បុរសជនទាំងអស់ពិសេសសម្ដេចព្រះពុទ្ធជ័យមុនី ឃឹមសនដែលមានទឹកព្រះទ័យ ជ្រះថ្លាចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ការកសាងសមិទ្ធផលនានានិងសាលាពុទ្ធិកក្នុងវត្តធម្មនាថសម្រាប់ជួយដល់ការបណ្តុះបណ្តាលធនធានព្រះសង្ឃដើម្បីពង្រឹងគុណតម្លៃនិងគុណភាពវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យសក្តិសមជាសាសនារបស់រដ្ឋ។

ឯកឧត្ដម ជា ចាន់តូនូវបានចាត់ទុកការកសាងសមិទ្ធផល និងការប្រតិបត្តិដ៏ប្រពៃក្នុងវិស័យព្រះពុទ្ធសាសនាពិ ត ជា   បា ន ជួយទ្រ ទ្រង់   ព្រះ ពុទ្ធ សាសនា និងរួម ចំ ណែ ក   ក្នុងការប ណ្តុះ បណ្តាល ធនធាន ព្រះ សង្ឃ ជា សម ណ សិស្ស ឲ្យកាន់តែមានឆន្ទៈ ដ៏ មោះ មុត និងដ៏ប្រសើរ ក្នុង ការ បង្កើន  គុណ ភាពនិងសមត្ថភាព។

 សូមបញ្ជាក់ថា÷តាមការបញ្ជាក់ពីលោក ឡង គីសឹង អភិបាសស្រុកសន្ទុក បានឲ្យដឹងថា÷ សមិទ្ធផលជាច្រើននៅតាមបណ្ដាវត្តក្នុងសន្ទុកលើសសុទ្ធសឹងតែកើតចេញទឹកចិត្តជ្រះថ្លានិងការជួយឧបត្ថម្ភទ្រទ្រង់កសាងពីឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា រួមមាន ដូចជាព្រះវិហារ សាលាធម្មសភា  កុដិ ផ្លូវបេតុងនិងសមិទ្ធផលនានាជាច្រើនទៀតក្នុងនោះរួមទាំងសមិទ្ធផលនានាស្ថិតក្នុងវត្តធម្មនាថដែលដាក់សម្ពោធនាឱកាសនេះផងដែរ៕

×