នារសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាល សួរសុខទុក្ខបុគ្គលិក កម្មករ-កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន ប្រមាណជិត ៤០០ នាក់ និងបានមកត្រួតពិនិត្យលើគុណភាពសំណង់ នៅគម្រោងធំទី៣ មេគង្គ ស៊ីធីរបស់បុរី មេគង្គ លែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្រោយពីបានចុះពិនិត្យគុណភាពសំណង់រួចមក ឯកឧត្តមអភិបាលមានការកោតសរសើរខ្ពស់ចំពោះគុណភាពសំណង់ របស់បុរីមេគង្គលែន ដែលសាងសង់តាមបទដ្ឋានបច្ចេកទេស វត្ថុធាតុដើម និងសម្ភារៈបំពាក់មានគុណភាពខ្ពស់ រួមជាមួយនឹងការរៀបចំគិតគូរជាច្រើនដល់អ្នករស់នៅ ជាពិសេសការរៀបចំប្រព័ន្ធប្រព្រឹត្តឹកម្ម ការពារបរិស្ថាន ប្រព័ន្ធការពារឆក់ ប្រព័ន្ធការពារកណ្ដៀរ។ល ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាល បានបន្តរការកោតសសើរចំពោះលោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេង្គ លែន ថាជាសហគ្រិនមួយរូបដែលគួរជាទីទុកចិត្ត តាមរយៈការអភិវឌ្ឍន៍គម្រោងបុរី កន្លងមក និងបានចូលរួមចំណែកច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ រំលែកបន្ទុកសង្គម តាមរយៈរូបភាពសំខាន់ៗ មានដូចជា ការផ្តល់ការងារប្រមាណពីរពាន់កន្លែង និងការចូលរួមឧបត្ថម សកម្មភាពជំនួយសប្បុរសធម៌ទៅអង្គការផ្សេងៗជាច្រើន។
គួរបញ្ជាក់ផងដែលថាថ្មីៗនេះ បុរីមេគង្គលែន ទើបនឹងឈ្នះពានរង្វាន់អន្តរជាតិProperty Guru គឺពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អបំផុតប្រចាំតំបន់អាស៊ី ដែលមានអ្នកចូលរួមប្រកួតប្រជែងច្រើនជាង១០ប្រទេស។