Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកផ្កាយបី អេង គឹមហៃ រងការចោទប្រកាន់ប្រើតួនាទី អំណាចកាងដីស្ថិតនៅស្រុកព្រៃនប់

ភ្នំពេញ : មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក អេង គឹមហៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋប្តឹងចោទប្រកាន់ថា បានប្រើប្រាស់តួនាទី និងអំណាចកាងដីឱ្យប្រជាពលរដ្ឋ ដែលកំពុងមានវិវាទជាមួយគាត់ពាក់ព័ន្ធដីមួយកន្លែងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះ ត្រូវបានអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការការអង្កេតស្រាវជ្រាវ។

ប្រភពដដែលបានបន្តថា លោកឧត្តមសេនីយ៍ឯក អេង គឹមហៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គឺជាក្មួយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់។ ហើយលោកឧត្តមសេនីយ៍ឯក អេង គឹមហៃ តែងតែប្រើឈ្មោះមន្ត្រីជាន់ខ្ពស់រូបនោះនៅពេលដែលមានបញ្ហា។

លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា របាយការណ៍ស្តីពីលទ្ធផល នៃការអង្កេតស្រាវជ្រាវ លើករណីពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ០១រូប រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា បានបង្វែរមកក្រសួងមហាផ្ទៃពិនិត្យនិងដោះស្រាយ ផ្អែកតាមខ្លឹមសារនៃពាក្យសុំអន្តរាគមន៍នេះ បានប្តឹងចោទប្រកាន់ ឯកឧត្តម ឧត្តមសេនីយ៍ឯក០១រូប មានមុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃថា បានប្រើប្រាស់តួនាទី និងអំណាចកាងដីឱ្យប្រជាពលរដ្ឋ០១រូបដែលកំពុងមានវិវាទជាមួយគាត់ពាក់ព័ន្ធដីមួយកន្លែងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃក្រុមការងារ៕ រក្សាសិទ្ធិដោយ ៖ CEN

×