កាលពី២ឆ្នាំមុន ប្ដីប្រពន្ធ Joey និង Amy Radke មកពី Shakopee រដ្ឋ Minnesota សហរដ្ឋអាមេរិក បានផ្លាស់មកចូលនៅផ្ទះថ្មីមួយ ទោះបីជាមានការព្រមានពីអ្នកផ្សេងថាផ្ទះ «មានអ្វីមិនប្រក្រតីដ៏ចម្លែកណាស់» ក៏ដោយ។
តែទោះជាយ៉ាងណាក៏ដោយ លោក Joey បាននិយាយថា វាគ្រាន់តែជាអបិយជំនឿដ៏ឆ្កួតលីលា និងមិនអាចទុកចិត្តបាន។ អស់រយៈពេល២ឆ្នាំមកនេះ ពួកគេមានអារម្មណ៍សុខស្រួលនៅទីនេះ រហូតដល់សប្តាហ៍មុន នៅពេលដែលពួកគេពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដើម្បីមើលពីរសកម្មភាពដែលសត្វចិញ្ចឹមរបស់ពួកគេកំពុងធ្វើនៅក្នុងផ្ទះ ពួកគេបានកត់សម្គាល់ឃើញមនុស្សចម្លែកចេញពីការិយាល័យរបស់ Amy ហើយដើរចេញទៅ។ រូបរាងស្រឡូននោះ មើលទៅដូចជាស្ត្រីស្លៀកពាក់ស ហើយមានសក់កន្ត្រើងដូច «សំបុកឃ្មុំ»។
តាមរូបភាពដែលថតបានដោយកាមេរ៉ា គេអាចមើលឃើញគឺបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ហើយគេដឹងច្បាស់ថា គ្មានអ្នកណានៅផ្ទះទេ ដែលធ្វើឱ្យប្តីប្រពន្ធនេះព្រឺព្រួចយ៉ាងខ្លាំង។ Joey ថែមទាំងបានរកឃើញថា វាស្រដៀងទៅនឹងឈុតឆាកខ្មោចលងពីខ្សែភាពយន្តភ័យរន្ធត់របស់អាមេរិកឆ្នាំ ២០០៧ “Paranormal Activity”។
លោក Joey អាយុ ៣៧ ឆ្នាំ បាននិយាយថា ម្ចាស់ដីធ្លាប់បានព្រមានគាត់ និងប្រពន្ធរបស់គាត់ថា នាងមានអារម្មណ៍ថា មាននរណាម្នាក់នៅក្នុងផ្ទះនេះ ប៉ុន្តែមិនអាចពន្យល់បានទេ ហើយក៏មានអ្នកជួលមុនដែរដែលមានអារម្មណ៍ដូចគាត់បានមើលឃើញ ពេលគាត់កំពុងគេង។
ទោះយ៉ាងណាក៏ដោយ Joey មិនបានស្តាប់ការព្រមានទាំងនេះទេ។ ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ Amy អាយុ ៤៥ ឆ្នាំ ដែលប្រពន្ធរបស់ Joey មានការភ័យខ្លាចយ៉ាងខ្លាំង ដែលនាងមិនចង់បញ្ចេញយោបល់លើឃ្លីបនេះទៀតទេ។
នេះបើតាមលោក Joey មានព័ត៌មានលម្អិតមួយទៀត ដែលធ្វើឱ្យគាត់មានអារម្មណ៍ចម្លែកនោះ គឺប្រតិកម្មរបស់សត្វឆ្មាចំនួន ៣ ក្បាលរបស់ពួកគេគឺ Tigger, Sophie និង Peanut នៅពេលឃើញស្រមោលនោះ ពួកវាទាំង៣ក្បាលមានការភ័យខ្លាចរត់ទៅក្រោមតុតែម្តង។ គាត់បានជឿថា ប្រហែលជាពួកវាបានឃើញអ្វីមួយ។ លើសពីនេះ Joey តែងតែមានអារម្មណ៍ត្រជាក់ចុងដៃចុងជើង នៅក្នុងការិយាល័យរបស់ប្រពន្ធគាត់ ទោះបីជាមានភ្លើងកម្តៅនៅក្នុងផ្ទះរបស់គាត់ ហើយបង្អួចក៏មានអ៊ីសូឡង់ប្លាស្ទិកក្រាស់ផងដែរក៏ដោយ។
Joey បន្ថែមថា «ខ្ញុំគិតថាឆ្មាបានឃើញអ្វីមួយ ពីព្រោះមានមួយនៅក្រោមតុកាហ្វេ ហើយមើលទៅតាមផ្លូវសាលធំ ឃើញរូបចម្លែកបានបង្ហាញខ្លួន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


