Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​ដែ​រ! វីដេអូ​ដ៏​មិន​នឹកស្មាន បង្ហាញ​ខណៈ​ពេល​លោក ពូ​ទីន ពុំ​ត្រូវ​បាន​មេដឹកនាំ​ប៉ុន្មាន​រូប​អើពើ «ស្វាគមន៍» ក្នុង​នោះ​សូម្បីតែ…

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅពេលនេះ បានកំពុងធ្វើឲ្យមនុស្សនៅជុំវិញពិភពលោក ផ្ទុះការខឹងសម្បារ និងស្អប់ជាខ្លាំង បន្ទាប់ពីបានចាប់ផ្តើម «ប្រតិបត្តិការយោធាពិសេស» វាយលុកទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើននាក់, ផ្ទះ, អគារជាច្រើនត្រូវបានបំផ្លាញ និងប្រជាពលរដ្ឋអ៊ុយប្រមាណជាង១លាននាក់ ត្រូវបង្ខំចិត្តចាកចេញពីប្រទេសកំណើត ដែលកំពុងមានសង្គ្រាម ទៅកាន់ប្រទេសជិតខាង ដើម្បីសុវត្ថិភាពរបស់ពួកគេ។

តែយ៉ាងណាមិញ ស្របពេលដែលមនុស្សជាច្រើននៅលើពិភពលោក កំពុងសម្តែងការស្អប់ខ្លាំងនោះ វីដេអូដ៏ចាប់អារម្មណ៍មួយ ត្រូវបានគេចែករំលែក ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យអាណិតជាខ្លាំង នៅពេលបានឃើញលោក ពូទីន ពុំត្រូវបានមេដឹកនាំជាច្រើនរូប អើពើ «ចាប់ដៃស្វាគមន៍» ឡើយ នៅក្នុងព្រឹត្តិការណ៍ផ្សេងគ្នា ក្នុងនោះសូម្បីតែលោក គឹម ជុងអ៊ុន ផងដែរ។

ពិតណាស់ តាមរយៈសកម្មភាពច្រានចោលការ «ស្វាគមន៍» ពីសំណាក់មេដឹកនាំទាំងនោះ សង្កេតឃើញថា លោក ពូទីន បានត្រឹម «លាដៃចោល» ទម្លាក់ទឹកមុខចុះ និងហាក់អាម៉ាសខ្លួនឯងជាខ្លាំង ប៉ុន្តែ នៅតែបន្តញញឹម បើទោះជាពួកគេមិនផ្តល់ការស្វាគមន៍។

ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញរូបភាពដ៏មិននឹកស្មាននេះ អ្នកលេងបណ្តាញសង្គម បានបោះសម្តីផ្តាំទៅ ពូទីន ថា «សាងអំពេីល្អអោយបានច្រេីនៗពូ ទេីបមានញាតិរាប់ហ្នឹងគេ»។ រីឯអ្នកខ្លះទៀតក៏សម្តែងក្តីអាណិតថា «មេីលទៅគួរឲ្យអាណិតគាត់ណាស់ និយាយមែន, ចឹងតើបានពូទីនខឹង»។ តែទោះយ៉ាងណា តាមរយៈរូបភាពនេះ ក៏ជាគំរូមួយនេះ ដែលមិនមែនតែលោក ពូទីន ទេ តែយើងទាំងអស់គ្នាក៏ចឹងដែរ ត្រូវតែធ្វើអំពើល្អៗឲ្យបានច្រើនៗ ទើបទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×