Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សនយោបាយ​ចំនួន​៣៨ បាន​ចុះបញ្ជី​ត្រឹមត្រូវ ស្របតាម​ច្បាប់ នៅ​ក្រសួង​មហាផ្ទៃ​

spot_img

​​​ភ្នំពេញ​៖ ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​៣៨ ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស នៅ​ក្រសួង​មហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី គណបក្សនយោបាយ​។​

​សូមជម្រាបថា រហូត​ដល់​ថ្ងៃនេះ​មាន​រយៈពេល​៨​ថ្ងៃ​ហើយ នៃ​ការចុះបញ្ជី​បោះឆ្នោត​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចុះបញ្ជី​រួចរាល់ រួម​មាន​គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ មាន​គណបក្សនយោបាយ​ចំនួន​២១​ហើយ បាន​ទៅ​យក​ឯកសារ​ពី គ​.​ជ​.​ប បំពេញ និង​មាន​គណបក្សនយោបាយ​ចំនួន​៨ បាន​តម្កល់​ប្រាក់​នៅ​រតនាគារ​ជាតិ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ការបោះឆ្នោត​។ រយៈពេល នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​ចំនួន​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×