Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សាកសព​ស្ត្រី​ជនអនាថា​ម្នាក់ នៅក្នុង​ដី​ឡូត៌ មួយ​កន្លែង​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​

​​ភ្នំពេញ ៖ ប្រទះឃើញ​សាកសព​ស្ត្រី​ជនអនាថា​ម្នាក់​នៅ​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង​តាម​ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​សាកសព​ស្ត្រី​អនាថា​ខាងលើ មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ជាង​៤០​ឆ្នាំ ។ បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កើតហេតុ បានឲ្យដឹងថា ស្ត្រី​ខាងលើ​ត្រូវបាន​គេ​ឃើញ វត្តមាន មក​ម្តុំនេះ​ក្នុង​ពេល​ថ្មីៗ​នេះ​ក្នុង​ស្ថានភាព​ទីទ័ល ជា​ជនអនាថា ហើយ​ក៏​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ធ្លាប់​ឲ្យ​ជា បាយ​ចំណី​ផងដែរ ដោយ​មិនដឹងថា​ផ្ទះសម្បែង និង​ស្រុក​នៅ​ទីណា​ដែរ ។​

មុនពេល​ស្លាប់​គេ​ឃើញ​គាត់​ស្នាក់​អាស្រ័យ​បាន​ដោយ​នៅតាម​ចិញ្ចើមផ្លូវ សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ ដើរ​ត្រាច់ចរ​គ្មាន​គោលដៅ ទើបតែ​មក​ដល់​រសៀល​ថ្ងៃនេះ បន្ទាប់ពី​មាន​អ្នក ធ្វើដំណើរ​ទៅ​បរិវេណ​ដីឡូត៍ ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ ស្ត្រី​ខាងលើ​ដេក​ស្លាប់​ទៅ​វិញ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច អាជ្ញាធរ​ចុះមក​ពិនិត្យ​មើល​ជាក់ស្តែង ។​

​ក្រោយ​កើតហេតុ​សាកសព​ស្ត្រី​ខាងលើ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ ពុំ​មាន​ស្លាកស្នាម​អ្វី គួរឲ្យកត់សំគាល់ ឬ​អាច​សន្និដ្ឋានបាន​ថា​ស្លាប់​ដោយសារ​ជម្ងឺ​ខ្យល់គរ​។​ក្រោយពី​ពិនិត្យ​រួច​សាកសព​សមត្ថកិច្ច​ដឹកយក​ទៅ​តណ​កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ឫស្សី​សាញ់ និង​បន្ត​ស្រាវ​ស្រាវ​ស្វែងរក​សាច់ញាតិ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×