Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អង្ករ ១៤០ តោន ជូនខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូន ពលរដ្ឋក្រីក្រខ្វះខាត

ភ្នំពេញ ៖ អំណោយជាអង្គចំនួន១៤០តោន របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិ
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនបន្តទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

នៅព្រឹកថ្ងៃទី២០ មីនានេះ រដ្ឋបាលខណ្ឌទាំង១៤ បានយកយានយន្ត មកទទួលអង្ករទាំងនេះដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូនតាមសង្កាត់ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតបន្តទៀត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ មីនានេះថា ៖ អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង១៤ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុង១ខណ្ឌៗទទួលបានអង្ករ១០តោន ដើម្បីបន្តយកទៅចែកជូនទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទង មកខាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ នោះក្រុមការងារនឹងផ្តល់ការជួយឩបត្ថមដល់បងប្អូនហើយ ដោយមិនទុកអោយបងប្អូនអត់បាយនោះទេ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×