តាម AP អ្នកភិរក្សជីវសាស្ត្រនៅមាដា ទើបរំដោះបានអណ្តើកចំនួន១ម៉ឺនក្បាល ស្ថិតនៅក្នុងរង្វង់ស្ថានភាពគ្រោះថ្នាក់។
ចំនួនអណ្តើកទាំងនេះត្រូវបានបង្ខាំងទុកក្នុងកន្លែងផ្ទុកទឹកសាបមួយ ដែលគ្មានអាហារ និងទឹកផឹកអស់កាលច្រើនថ្ងៃមកហើយ ។
អ្នកស្រី Susie Bartlett ដែលជាវេជ្ជបណ្ឌិតពេទ្យសត្វរបស់សមាគមអភិរក្សសត្វព្រៃឲ្យដឹងថា ពេលនេះអណ្តើកដែលរងជំងឺទាំងនោះ កំពុងត្រូវបានចាក់ថ្នាំដើម្បីបំពេញជាតិទឹក វីតាមីន ក៏ដូចជាថ្នាំអង់ទីប៊ីយូទិក ។
អណ្តើកប្រភេទនេះ បច្ចុប្បន្នកំពុងរងការប្រមាញ់ព្រោះតែស្នូកដ៏ស្អាតរបស់ពួកវា ។ មុននោះវាត្រូវបានដាក់បញ្ចូលក្នុង “បញ្ជីក្រហម” នៃពពួកសត្វរងការគំរាមកំហែងពីសំណាក់សម្ព័ន្ធសមាគមអភិរក្សធម្មជាតិអន្តរជាតិ ៕