រាជធានីភ្នំពេញ៖ នៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ធនាគារ ស្ថាបនា ចាប់ផ្តើមបើកសម្ភោធដាក់ឱ្យដំណើរការនូវម៉ាស៊ីន អេធីអឹម ប្រភេទថ្មីរបស់ខ្លួននៅតាម បណ្តាញសាខានានា និងនៅតាមទីសាធារណៈសំខាន់ៗទូទាំងប្រទេសកម្ពុជាដើម្បីផ្តល់ជូន អតិថិជនរបស់ខ្លួននូវសេវាកម្មធនាគារដែលមានភាពងាយស្រួល និងភាពល្អរប្រសើរជាង មុន។
ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការម៉ាស៊ីន អេធីអឹម ថ្មីចំនួន៥០គ្រឿងបន្ថែមទៀតនៅ ទូទាំងប្រទេសដែលធ្វើឱ្យចំនួនម៉ាស៊ីន អេធីអឹម សរុបរបស់ខ្លួនកើនដល់១៥០គ្រឿងហើយ នៅក្នុងឆ្នាំនេះ។
លោក Norihiko Kato ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ធនាគារ ស្ថាបនា កំពុងតែធ្វើការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមានដូចជា ម៉ាស៊ីន អេធីអឹម ជាដើមដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មធនាគារដែលមានភាព ងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅទូទាំងព្រះរាជាណា ចក្រកម្ភុជា។”
លោក Norihiko Kato ក៏បានន្ថែមផងដែរថា “ជាមួយនឹងម៉ាស៊ីន អេធីអឹម ថ្មីនេះ អតិថិជន អាចដាក់ប្រាក់ចូលក្នុងគណនីរបស់ពួកគេបានគ្រប់ពេលវេលា មិនថាក្រៅម៉ោងធ្វើការងារ ថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃបុណ្យជាតិឡើយ។ ម៉ាស៊ីន អេធីអឹម ថ្មីរបស់ស្ថាបនានេះអាចទទួល យកចំនួនក្រដាសប្រាក់ដែលត្រូវដាក់បញ្ចូលបានចំនួនដ៏ច្រើនជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជា ដ៏ទំនើបបំផុត។
ជាពិសេស ម៉ាស៊ីន អេធីអឹម ថ្មីនេះអាចឱ្យអតិថិជនធ្វើការដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការផ្សេងៗជាច្រើនទៀតបានតាមតម្រូវការ។ ម៉ាស៊ីនកែឆ្នៃសាច់ប្រាក់ថ្មីនេះ នឹងជួយកាត់បន្ថយនូវការបញ្ចូលសាច់ប្រាក់ក្នុងម៉ាស៊ីន អេធីអឹម ដែលវាអាចជួយធ្វើឱ្យ ប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ។”
លោក Kokichi Murayama នាយកប្រតិបត្តិប្រតិបត្តិការ និងអ្នកគ្រប់គ្រងទូទៅក្រុមពាណិជ្ជ កម្មសកលនៃក្រុមហ៊ុន Hitachi-Omron Terminal Solutions, Corp បានមានប្រសាសន៍ថា “នេះគឺជាលើកទី១ហើយដែលយើងខ្ញុំណែនាំផលិតផលរបស់យើងខ្ញុំនៅកម្ពុជា។ យើងខ្ញុំ ពិតជាមានកិត្តិយសណាស់ដែលបានធ្វើជាដៃគូជាមួយធនាគារ ស្ថាបនា ដើម្បីនាំមកនូវ ម៉ាស៊ីន អេធីអឹម និងសេវាកម្មផ្សេងៗទៀតរបស់យើងខ្ញុំចូលមកក្នុងទីផ្សារកម្ពុជា។”
ពិធីសម្ភោធបើកដំណើរការម៉ាស៊ីន អេធីអឹម ថ្មីនេះគឺជាគំនិតផ្តួចផ្តើមមួយរបស់ធនាគារ ស្ថាបនា ក្នុងការនាំយកបច្ចេកវិទ្យាធនាគារដ៏ទំនើបចុងក្រោយបំផុតចូលមកក្នុងទីផ្សារដើម្បី ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល៕ ដោយ៖បញ្ញាស័ក្តិ