Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន​៨០៩លានរៀលកាលពីថ្ងៃសុក្រ

ភាគហ៊ុន JSL បានកើនឡើង ៥៤០រៀល មកបិទនៅថ្លៃ ៦.៣៨០រៀលក្នុងមួយហ៊ុនកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ។ទន្ទឹមនេះ ភាគហ៊ុនចំនួន ០៣ ដែលមានដូចជា ABC, PPAP, PWSA បានកើនឡើង ១២០រៀល ស្នើៗគ្នា មកបិទនៅថ្លៃ ១៣.៦២០រៀល ១៥.២៦០រៀល ៧.៧៦០រៀល។

មានតែភាគហ៊ុន PAS ប៉ុណ្ណោះមានការធ្លាក់ចុះនៅថ្ងៃសុក្រ ចំនួន ២០រៀល។ កំណើនថ្លៃភាគហ៊ុននៅលើទីផ្សារគោលបាននាំឱ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា កើនឡើង ៤,១៧ ភាគរយ ដល់ ៥៧៣ពិន្ទុ។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន​៨០៩លានរៀលកាលពីថ្ងៃសុក្រ៕

×