Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខនៅកោះរ៉ុង ត្រូវបានអាជ្ញាធរខេត្ត កំពុងខិតខំកែច្នៃ ឱ្យ​ក្លាយជា​តំបន់​ទេស​ចរណ៍​ដ៏ទាក់ទាញ

ព្រះសីហនុ៖ បច្ចុប្បន្ននេះ ​ក្រោយពីបាន​ដាក់ឲ្យដំណើរការ​ទទួលភ្ញៀវទេសចរណ៍ ​ចូលលេងកម្សាន្ត​ សហគមន៍​អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ​ស្ថិតនៅក្នុងសង្កាត់កោះរ៉ុងក្រុងកោះរ៉ុង​ បានផ្ដល់ឱកាសការងារ​ជូន​ប្រជាពលរដ្ឋជាច្រើនតាមរយៈការបង្កើតមុខរបរ និងទទួលសេវាកម្មទេសចរណ៍។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​បាន ដឹកនាំក្រុមការងារ​មន្ទីរអាជ្ញាធរ​ក្រុងចុះពិនិត្យមើល​សហគមន៍​អេកូទេសចរណ៍ព្រៃកោងកាងដែលជាធនធានធម្មជាតិដ៏ស្រស់បំព្រង សម្រាប់ទាក់ទាញភ្ញៀវទេសចរ​ទាំងជាតិ​និងអន្តរ​ជាតិ មកលំហែកម្សាន្ត។

ឯកឧត្តម បានណែនាំឱ្យប្រធានសហគមអេកូទេសចរណ៍ព្រៃកកោងកាងព្រែកតាសុខនេះ ត្រូវខិតខំកែច្នៃ​ឱ្យ​ក្លាយ​ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះទីតាំង ព្រៃកោងកាងនេះសម្បូរទៅដោយជីវចម្រុះជា ច្រើន​ប្រភេទ​ដែលរស់នៅតាមបែបធម្មជាតិ ដូច្នេះយើងត្រូវចេះកែច្នៃតំបន់​ព្រៃកោងកាងជាកន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេស​ចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា តំបន់សហគមន៍អេកូទេសចរណ៍នេះ នៅពេលខាងមុខប្រែមុខមាត់ថ្មី អាចជួយបង្កើនការងារជូនប្រជាពលរដ្ឋរស់នៅតំបន់កោះឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង ដូច្នេះយើង​ត្រូវ​រួមគ្នាថែរក្សាអនាសម័យ បរិស្ថាន ពិសេសរួមគ្នាអភិរក្សព្រៃឈើ ប្រកបដោយចីរភាព ដែលជាតម្រូវ ការចាំ​បាច់​សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាកោះនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងនេះ​ បានកាន់​តែច្រើន​បន្ថែម​ទៀតនាពេលខាងមុខ៕

×