Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតបារាំង ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួម រវាង​កម្ពុជា និងជប៉ុន ពាក់ព័ន្ធជាពិសេសជាមួយសង្គ្រាម នៅអ៊ុយក្រែន

ភ្នំពេញ ៖ នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២២នេះ Ambassade de France au Cambodge ស្ថានទូតបារាំង បានប្រកាសសូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជា​ណាចក្រ​កម្ពុជា និងប្រទេសជប៉ុន ដែលពាក់ព័ន្ធជាពិសេសជាមួយសង្គ្រាមនៅអ៊ុយក្រែន។

បើតាមស្ថានទូតបារាំង បានលើកឡើងថា “យើងមានទស្សនៈដូចគ្នា៖ ការឈ្លានពានទៅលើរដ្ឋសមាជិក អង្គការសហប្រជាជាតិមួយ ដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមប្រើប្រាស់កម្លាំង”។

“ដូចកម្ពុជា និងជប៉ុនដែរ ប្រទេសបារាំងសូមអំពាវនាវជាថ្មីឱ្យបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធារុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។ ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
យើងរួមគ្នាថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ! ” ស្ថានទូតបារាំង បានបន្ថែមដូច្នេះ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា ៖

រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×