ភ្ញៀវមួយក្រុមពិតជាលោះព្រលឹង ពេលឃើញត្រីដែលទើបត្រូវបានគេចម្អិនឆ្អិនស្រាប់តែរស់ឡើងវិញ រួចលោតចេញផុតពីចាន ។
ក្នុងខ្សែវីដេអូបង្ហាញឲ្យឃើញត្រីដែលចម្អិនឆ្អិននៅក្នុងចានដែលមានទឹកស៊ីអ៊ីវ បន្លែនៅពីលើ ស្រាប់តែវាឃើញវារើន្ទុយ រួចលោតចេញពីចានតែម្តង -នេះបើតាមដឹសាន់។
បុរស២ពីនាក់បានលោតចេញពីកៅអី ព្រោះភ្ញាក់នឹងត្រីដែលវិញត្រឡប់មកពីមរណៈ ។ ខ្សែវីដេអូនេះ ត្រូវបានគេប្រាប់ថា មានប្រភពចេញពីប្រទេសចិន ហើយរឿងរ៉ាវកើតឡើងនៅថ្ងៃទី ២ ខែឧសភា កន្លងមក ។
តាមគេហទំព័រវិទ្យាសាស្ត្រ IFL Science នោះបាតុភូតនេះកើតឡើងដោយប្រតិកម្មគីមី ដែលរំញោចទៅលើជាលិកាសាច់ដុំរបស់ត្រី ។ គេបកស្រាយបន្ថែមថា ថ្វីត្បិតខួរក្បាលរបស់ត្រីបានងាប់បាត់ទៅហើយ ប៉ុន្តែសាច់ស្ទើតែទាំងអស់របស់វា នៅរស់នៅឡើយទេ ។ ចង់ដឹងច្បាស់ប្រិយមិត្តទស្សនាឃ្លីបខាងក្រោម ៖