Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកខ្សាច់ បើកទៅបុកម៉ូតូ Nex ពីក្រោយ រួចកិ.នពីលើ បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូពេលមេឃកំពុងភ្លៀង ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកខ្សាច់ធុនធំ បើកទៅបុកពីក្រោយ រួ.ចកិ.នពីលើអូសម៉ូតូ ចូលក្រោមរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចស្តុបវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Nexពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HD-1500 ជិះតាមបណ្តោយផ្លូវបេតុងពីលិចមកកើត ពេលជិះមកដល់ស្តុបមុខវត្តចាក់អង្រែក្រោម ស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំ ម៉ាក DONGFENG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5725 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នា ចេញពីផ្លូវបេតុង ទិសដៅពីលិចមកកើត គោលបំណងឆ្លងស្តុបរួចក៏បត់ឆ្វេង ចូលទៅផ្លូវជាតិលេខ២វិញ ក៏ជ្រុលទៅបុកម៉ូតូ SUZUKI Nex ពីក្រោយ យ៉ាងពេញទំហឹង អូសចូលក្រោមកង់រថយន្ត រួចកិ.នពីលើ បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងបានរត់គេចខ្លូនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង ស្ទូចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×