Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងហិ.ង្សា ដោយទាញញញួរ វា.យទៅលើកូនស្រីចុង នៅខេត្តបាត់ដំបង

បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីហិ.ង្សា ដោយខឹងកូនស្រីចុងនិយាយមិនស្តាប់ ក៏ទាញញញួរវា.យទៅលើកូនស្រីចុងបណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុច ក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឲដឹងថា៖ ជនសង្ស័យមាន ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ ភេទប្រុស ( ត្រូវជាឪពុកចុង )។ ចំណែកឯជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ ស្រី ( ត្រូវជាកូនស្រីចុង ) ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×