នាថ្ងៃចន្ទដើមសប្តាហ៍នេះ ភាគហ៊ុនជាច្រើនមានកំណើន លើកលែងតែភាគហ៊ុន អេស៊ីលីដា ដែលបានធ្លាក់ចុះ ៦០រៀល មកបិទត្រឹម ១៣.៥៦០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនផ្សេងទៀត នៅលើទីផ្សារគោល បានកើនឡើងចន្លោះពី ២០ដល់ ១៤០រៀលក្នុងមួយហ៊ុនដោយភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនខ្ពស់ជាងគេ។
ភាគហ៊ុន JSL នៅលើទីផ្សារកំណើនវិញ បានកើនឡើង ១២០រៀលមកបិទនៅថ្លៃ ៦.៥០០រៀល ក្នុងមួយហ៊ុន។ តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន ១,៥៥ប៊ីលានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ០,១២%មកត្រឹម៥៧១ពិន្ទុ៕