Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តបុណ្យ​ណាស់! ព្រះសង្ឃ​ថៃ​ឈ្នះ​ឆ្នោត​ជាង ៥៣ ម៉ឺន​ដុល្លារ យក​ទៅ​ប្រគេន​ដល់​វត្ត និង​ចែក​លុយ​ដល់​អ្នកស្រុក មក​ទទួល​ភ្លូកទឹកភ្លូកដី

ព្រះសង្ឃថៃមួយអង្គ ដែលឈ្នះ ១៨ លានបាត (ស្មើជាង ៥៣ ម៉ឺនដុល្លារ) ពីឆ្នោតរដ្ឋាភិបាល បានចែករំលែកការឈ្នះរបស់គាត់ ទៅដល់អ្នកស្រុក និងអង្គការនានា ដែលឃើញហើយពិតជាគួរឲ្យគោរពសរសើរជាខ្លាំង។

យោងតាម ​​The Thaiger ព្រះសង្ឃ Phanom Prechakon (ព្រះជន្ម ៤៧ វស្សា) មកពីព្រះវត្ត Phra That Phanom Woramahawihan ក្នុងខេត្ត Nakhon Phanom បានទិញសន្លឹកឆ្នោតឈ្នះ បន្ទាប់ពីអ្នកលក់សុំឲ្យព្រះអង្គជួយទិញដោយនិយាយថា អាជីវកម្មរបស់គាត់បានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩។

គួរបញ្ជាក់ឲ្យដឹងថា នៅ​ប្រទេសថៃ ក្រៅពីកន្លែងលក់ឆ្នោត អ្នកលក់​ក៏អាចត្រូវបានគេ​ឃើញ​មានវត្តមាននៅ​តាមផ្សារ និងតាមដងផ្លូវផងដែរ។ សន្លឹកឆ្នោត​ត្រូវបានលក់ជា​គូ​ក្នុងតម្លៃ​ផ្លូវការ ៨០ បាត បើ​ទោះ​បីជា​ចំនួននេះ​​ត្រូវបានអ្នកលក់មាននិន្នាការលក់ចាប់ពី ១០០ បាត​ទៅ ១៣០ បាត​ក៏ដោយ។

ព្រះសង្ឃចិត្តបុណ្យរូបនេះ បានឲ្យដឹងថា គាត់បានទិញឆ្នោតចំនួន ៣ សន្លឹក ហើយឈ្នះសន្លឹកទី១ ដែលមានលេខ 061905។

តែទោះយ៉ាងណា ជាមួយលាភសំណាងនេះ ព្រះអង្គមិនទុកទេ ដោយបានសម្រេចបរិច្ចាគទៅអ្នកស្រុក ព្រះសង្ឃ និងអ្នកធ្វើ​ការនៅ​វត្តផ្សេងទៀតផងដែរ។

អ្នកស្រុកត្រូវបានកំណត់ទទួលបានការចែកទាន ៥០០ បាត (ស្មើជិត ១៥ ដុល្លារ) ក្នុងម្នាក់ៗ ដែលមានចំនួនជាង ១ពាន់នាក់។

តែទោះជាយ៉ាងណា Khaosod បានរាយការណ៍ថា ដោយសារចំនួនមនុស្សមកច្រើន ក្រោយមក ចំនួនខាងលើត្រូវកាត់បន្ថយមកត្រឹម ២០០ បាត ដោយសារព្រះសង្ឃខ្លាចថា មិនអាចមានសាច់ប្រាក់គ្រប់គ្រាន់។ Khaosod ក៏បានប៉ាន់ប្រមាណថា ហ្វូងមនុស្សដែលបានបង្ហាញខ្លួន​មានចំនួនជាង ៣ ពាន់​នាក់ឯណោះ។

គិតមកត្រឹមថ្ងៃទី៧ ខែមីនា ព្រះអង្គបានបរិច្ចាគទានចំនួន ១,៥ លានបាត (ស្មើជាង ៤៤ ម៉ឺនដុល្លារ) ហើយប្រាក់ចំនួន ៤ លានបាត (ស្មើជាង១១ម៉ឺនដុល្លារ) ផ្សេងទៀត ត្រូវបានបរិច្ចាគដល់វត្ត ខណៈដែលនៅសល់ ត្រូវបានប្រគល់ទៅឱ្យស្ថាប័ន និងអង្គការផ្សេងៗ សម្រាប់គោលបំណងសប្បុរសធម៌៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×