Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអនុវត្តជាយុទ្ធសាស្ត្រ​ លើវិស័យកាត់ដេរ ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ដោយមើលឃើញវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានក្លាយជាចន្ទល់ កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់សម្រាប់ជាតិ, តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ដើម្បីជំរុញការអភិវឌ្ឍវិស័យកាត់ដេរនៅកម្ពុជា ស្របពេលដែលវិស័យនេះបានឈរនៅលំដាប់ទី១ និងរួមចំណែកប្រមាណ៧០% នៃការនាំចេញរបស់កម្ពុជា។

ទាក់ទងនឹង «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២២-២០២៧» នេះ រាជរដ្ឋាភិបាលបានដាក់ចេញបន្ថែមទៀតនូវវិធានការជាយុទ្ធសាស្រ្តចំនួន ៥ ចំណុច ដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលបំណង និងចក្ខុវិស័យដែលបានកំណត់ដោយរាជរដ្ឋាភិបាល និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់កម្ពុជា ដូចជា ÷

១- បន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើនគន្លងអាជីពសម្រាប់កម្មករ និយោជិត,

២- បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ និងយោជិត,

៣- លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងផ្តោតលើផលិតផល ថ្លៃខ្ពស់ និងមានលក្ខណៈពិសេ,

៤- ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និង

៥- ជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសម្រាប់ វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ឬហៅកាត់ខ្លីថា «វិស័យកាត់ដេរ» នេះ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់ភាគីពាក់ព័ន្ធរួមគ្នា ជំរុញការអភិវឌ្ឍស្របតាមការចង្អុលបង្ហាញនៃ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ ក្នុងចតុកោណទី ២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣។

ចំពោះវិស័យកាត់ដេរនៅកម្ពុជា ចាប់តាំងពីចុងទសវត្ស ឆ្នាំ១៩៩០ រហូតដល់ ឆ្នាំ២០០៨ ការនាំចេញវិស័យនេះ បានរួមចំណែកក្នុងទំហំប្រមាណជាង ៩៥% នៃការនាំចេញសរុបរបស់កម្ពុជា និងនៅតែរក្សាបានក្នុងកម្រិតខ្ពស់ ពោលគឺ ជាមធ្យមជាង ៧០% នៅក្រោយវិបត្តិហិរញ្ញវត្ថុសាកល ឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន ខណៈដែលកម្ពុជាបាននិងកំពុងធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបង្គុំអេឡិចត្រូនិក ជាដើម , ដូច្នេះ វិស័យកាត់ដេរ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តជាយុទ្ធសាស្ត្រ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×