Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ! ព្រះ​គ្រូ​មួយ​អង្គ​ចេញ​មក​ទម្លាយ​ប្រវត្តិ​នាគ និង​ថា​គ្មាន​នាគ​ឯណា​ចូល​សន្ធិ​ត​គ្រូ​ស្អី​អស់ហ្នឹង​ទេ តាមពិត​គ្រាន់តែ​ជា…

ថ្មីៗនេះ វីដេអូ TikTok ព្រះសង្ឃមួយអង្គ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអុុិនធើរណេត បន្ទាប់ពីព្រះអង្គបានទម្លាយប្រវត្តិនាគយ៉ាងច្បាស់ៗ និងថា គ្មានបារមីនាគឯណាសន្ធិត ដូចគ្រូមហាជ័យ កំពុងតែស្រមើលស្រមៃ កុហកបោកប្រាស់អ្នកជឿគ្មានការពិចារណានោះឡើយ។

ក្នុងនោះ ព្រះសង្ឃខាងលើ បានរៀបរាប់ឲ្យដឹងថា រឿងប្រវត្តិនាគ គឺមានដើមហេតុតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ដោយនាគហ្នឹង គេប្រែក្រឡាមកជាមនុស្ស ហើយក៏ប្រាថ្នាចង់សាងភ្នួសក្នុងដំណាក់ព្រះសមាសាមពុទ្ធ ព្រះបរមគ្រូនៃយើង។ នៅពេលនោះ ព្រះអង្គក៏ប្រមើលឃើញថា បុរសនោះជាសត្វនាគ ជាសត្វចក្តុបាត មិនអាចបួសបានទេ។ ព្រះអង្គបន្ត មូលហេតុដែលព្រះមិនអនុញ្ញាតឲ្យបួស ដោយសារពេលថ្ងៃជាមនុស្ស តែពេលយប់ជានាគ ដែលនាំឲ្យមនុស្សមានការភ័យខ្លាច តក់ស្លុត។ តែទោះយ៉ាងណា ដោយសារតែចង់បួស បុរសនាគហ្នឹង ក៏ប្រាថ្នាថា ជាតិណាៗ បើមិនបានបួស ក៏សូមឲ្យបាននៅក្បែរព្រះអង្គក៏បានដែរ ហើយចាប់ពីពេលហ្នឹងទៅ នៅគ្រប់វត្តអារាម តែងតែមានដាក់រូបនាគតែម្តង។

ដោយឡែក ទាក់ទងរឿងគ្រូឯណាអះអាងថា បារមីនាគកាន់ ចូលសន្ធិត គឺគ្មានខ្មោចយស្អីនោះទេ ដោយព្រះអង្គបានសង្កត់ធ្ងន់ថា ខ្លួនជាប្រថុចជនកេលេសតណ្ហាញ៉ុកខ្លួន នាគឯណាមកសន្ធិតយើង ប៉ុន្តែ គ្រាន់តែបុគ្គលហ្នឹងមានអំនួតអ៊ួតអាងថា បារមីនាគកាន់ដ៏អស្ចារ្យ គឺជាការកុហកបោកប្រាស់ ដើម្បីឲ្យគេជឿខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការចេញមកទម្លាយរបស់ព្រះអង្គ ពីប្រវត្តិនាគ និងថាគ្មានបារមីនាគឯណា ចូលសន្ធិតប្រថុចជនកេលេសតណ្ហាពេញខ្លួន គឺស្របពេលដែលគ្រូមហាជ័យ រងការរិះកន់ដូចព្យុះ បន្ទាប់ពីអះអាងនាគចូលសន្ធិត នៅប្រាសាទអង្គវត្ត និងនៅលើផ្ទៃទន្លេបួនមុខ កាលពីពេលថ្មីៗនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@dyr2zwe7d0

♬ original sound – ឧមសារំសារា មតេសរោអមៈ
×